មក​ដឹង​អារម្មណ៍​ស្រី​ៗ​អ៊ីរ៉ង់ ​បាន​មើល​បាល់​លើក​ដំបូង​ក្នុង​ជីវិត ​ប៉ះ​កម្ពុជា​យប់មិញ​

  • 2019-10-11 04:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ ​ដែល​នារី​ៗ​នៅ​ប្រទេស​អ៊ីរ៉ង់ ​មាន​ឱកាស​បាន​ចូល​ទស្សនា​ការ​ប្រកួត​កីឡា​បាល់ទាត់​ក្នុង​កីឡដ្ឋាន​របស់​ខ្លួន​។

លើក​ដំបូង​នេះ​ដែរ ​គឺ​អ៊ីរ៉ង់​ប៉ះ​កម្ពុជា ​ហើយ​ពួកគេ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំ​ធេង​ជា​ប្រវត្តិសាស្ត្រ ១៤-០ ថែម​ទៀត។ ​នារី​ៗ ដែល​មាន​គ្នា​ប្រមាណ​៤​ពាន់​នាក់​នោះ ​ត្រូវ​បាន​គេ​សម្ភាសន៍ ​និង​ផ្ដល់​ចំណាប់​អារម្មណ៍​សប្បាយ​រីករាយ ​ហើយ​ខ្លះ​អបអរ​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ថែម​ទៀត ​ព្រោះ​ថា​នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ប្រទេស​អ៊ីរ៉ង់​ហើយ​ដែល​នារី​អាច​ចូល​មើល​បាល់​បាន​នេះ។

ស្ត្រី​ម្នាក់​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពេល​​ចប់​ការ​ប្រកួត​ថា​៖ “យើង​សប្បាយ​ណាស់​រយៈ​ពេល​៣​ម៉ោង​ក្នុង​កីឡដ្ឋាន​នេះ។ គ្រប់​គ្នា​សើច ​ខ្លះ​យំ ព្រោះ​យើង​សប្បាយ​ចិត្ត​ខ្លាំង​ពេក។ ​យើង​ទទួល​បាន​បទ​ពិសោធ​បែប​នេះ​យឺត​បន្តិច​ក្នុង​ជីវិត​មែន ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​នារី​ក្មេង​ៗ ដែល​បាន​មក​ទស្សនា​ការ​ប្រកួត​នេះ”។

ក្រុម​នារី​៤​ពាន់​នាក់​ដែល​ត្រូវ​បាន​លក់​សំបុត្រ​ចូល​មើល​ការ​ប្រកួត​នេះ គឺ​ត្រូវ​នៅ​១​ផ្នែក​ពី​បុរស ​ដោយ​មាន​ប៉ូលិស​ស្រី​ជា​អ្នក​មើល​ការ​ខុស​ត្រូវ។ ​អ៊ីរ៉ង់​បាន​អនុញ្ញាត​ឱ្យ​ស្ត្រី​ចូល​មើល​បាល់ទាត់​នេះ ដោយសារ​តែ FIFA ​ជា​អ្នក​សម្របសម្រួល។ FIFA ​នឹង​ដាក់​បម្រាម​សម្រាប់​ប្រទេស​នេះ ​ប្រសិន​បើ​មិន​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​បុរស​ចូល​មើល​កីឡា​បាល់ទាត់៕

ប្រភព៖ BBC   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី