ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​កីឡា​អេឡិច​ត្រូនិច​កម្ពុជា​ NET 2019 ​ចាប់​ផ្តើម​ហើយ​

  • 2019-10-11 07:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​កីឡា​អេឡិចត្រូនិច​ជើង​ឯក​ថ្នាក់​ជាតិ​ NET 2019 ​(National E-sports Tournament 2019)​ នៅ​ក្នុង​វិញ្ញាសា ​AK2 ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហុ៝ន​SABAY​ នឹង​មាន​ការគាំទ្រ​ពី​សហព័ន្ធ​កីឡា​អេឡិច​កម្ពុជា (EFC) ​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​តំបន់​ទី​មួយ​ (ខេត្ត​កំពង់ចាម,​ ក្រចេះ​, ស្ទឹងត្រែង​, រតនៈ​គិរី​ និង​មណ្ឌលគិរី )​ នៅ​ថ្ងៃ​សៅរ៍​ទី​១២ ​ខែ​តុលា​ ឆ្នាំ​២០១៩​ ដោយ​យក​ខេត្ត ​រតនគីរី ​និង ​កំពង់ចាម​ ជា​តំបន់​ប្រកួត​ជាគោល។

សម្រាប់​តំបន់​

  • តំបន់ទី២ (កំពង់ធំ, ព្រះវិហារ, សៀមរាប និង​ឧត្តរ​មានជ័យ)​ ប្រកួត​នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុលា​ ឆ្នាំ​២០១៩ (ដោយ​យក​តំបន់​ទី​២ យក​ខេត្ត សៀមរាប​ ជា​តំបន់​ប្រកួត​ជាគោល)

  • តំបន់​ទី​៣​ (កំពង់ឆ្នាំង,​ ពោធិ៍សាត់​, បាត់ដំបង,​ប៉ៃលិន​ និង​ បន្ទាយមានជ័យ) ​ប្រកួត​នៅ​ថ្ងៃទី ​២៦ ខែ​តុលា ​ឆ្នាំ២០១៩ ​(ដោយ​យក​តំបន់​ទី​៣ ​យក​ខេត្ត បាត់ដំបង ​ជា​តំបន់​ប្រកួត​ជា​គោល)

  • តំបន់​ទី​៤ ​(តាកែវ,​ កំពត, ​ខេត្ត​ព្រះសីហនុ, ​កោះកុង ​និង​កំពង់ស្ពឺ) ​ប្រកួត​នៅ​ថ្ងៃ​ទី​ ០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​(​ដោយ​យក​តំបន់​ទី​៤ ​យក​ខេត្ត ​កំពត​ និង ​ព្រះសីហនុ​ ជា​តំបន់​ប្រកួត​ជា​គោល)

  • តំបន់​ទី​៥ (រាជធានី​ភ្នំពេញ, ​កណ្ដាល​, ព្រៃវែង ​និង​ស្វាយរៀង) ​ប្រកួត​នៅ​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ (ដោយ​យក​តំបន់​ទី​៥ ​យក ​រាជធានីភ្នំពេញ ​ជា​តំបន់​ប្រកួត​ជាគោល)។ ​

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើឡើង ​នៅ​រាជធានី​ភ្នំពេញ​ ដោយមាន​១២​ក្រុម​សម្រាប់​វិញ្ញាសារ​ AK2 ​(Bomb Mode) ​ដោយ​ក្រុម​ទាំង​នេះ​បាន​មក​ពី​ការ​ជម្រុះ​តាម​៥​តំបន់​ខាង​លើ​ដើម្បី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ស្វែងរកជើង​ខ្លាំងថ្នាក់ជាតិ២០១៩​៕

អត្ថបទ៖ ប្រុស យុទ្ធ