មិន​គាំទ្រ​ម៉េច​កើត! ផ្សារ​ទំនើប​សូរិយា សេនធ័រ ភ័នធ៍ នាំ​យក​ការ​សម្ដែង​រឿង "ស័ង្ខសីល្ប៍ជ័យ" ឲ្យ​ទស្សនា Free អីចឹង​ហើយ!

  • 2019-10-11 08:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ទំនើប​សូរិយា សេនធ័រ ភ័នធ៍ ក្រៅ​ពី​ផ្ដល់​ទី​កន្លែង​សម្រាប់​ដើរ​កម្សាន្ត និង​ទំនិញ​មាន​គុណ​ភាព​ជា​ច្រើន​មុខ​ហើយ​នោះ នៅ​មាន​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត ដើម្បី​ផ្ដល់​ជូន​ប្រិយមិត្ត ក៏​ដូច​ជា​អតិថិជន​ទាំង​ការ​កម្សាន្ត ទាំង​ចំណេះ​ដឹង និង​លើក​កម្ពស់​សិល្បៈ​វប្បធម៌​ខ្មែរ។ថ្មីៗ​នេះ ផ្សារ​ទំនើប​ល្បី​មុន​គេ​មួយ​នេះ បាន​សម្រេច​នាំ​យក​ការ​សម្ដែង​ល្ខោន​បាសាក់​មក​ជូន​អតិថិជន និង​អាជីវករ​ក្នុង​ផ្សារ​បាន​ទស្សនា ក្រោម​ប្រធាន​បទ “ជ្រុង​មួយ​នៃ​វប្បធម៌”។

តាម​ការ​ឲ្យ​ដឹង ផ្ទាំង​ទស្សនីយភាព​សិល្បៈ​ទម្រង់ ”ល្ខោន​បាសាក់” នេះ​នឹង​សម្ដែង​ជូន​រឿង “ស័ង្ខ​សីល្ប៍ជ័យ” ដែល​ជា​រឿង​ល្ខោន​ដ៏​ល្បី​របស់​ខ្មែរ​កាល​ពី​សម័យ​ដើម។កម្មវិធី​ពិសេស​នេះ នឹង​សម្ដែង​នៅ​បរិវេណ​នៃ​សាល​មហោស្រព​ផ្សារ​ទេសចរណ៍ (The Bazaar @Level 4) ស្ថិត​នៅ​ជាន់​ទី​៤ នៃ​ផ្សារ​ទំនើប​សូរិយា សេនធ័រ ភ័នធ៍ នាថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ។

ការ​សម្ដែង​ពិសេស​នេះ នឹង​បើក​ជូន​ឲ្យ​ប្រិយមិត្ត ក៏​ដូច​ជា​អតិថិជន​របស់​ផ្សារ​បាន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​តែ​ម្ដង។សូម​បញ្ជាក់ កាល​បរិច្ឆេទ​នៃ​ការ​សម្ដែង នៅ​វេលា​ម៉ោង 5:30 PM រហូត​ដល់ 6:30 PM ថ្ងៃ​សៅរ៍ ទី26 ខែ​តុលា ឆ្នាំ 2019។ សូម​ចូល​រួម​គាំទ្រ​សិល្បៈ​ជាតិ​យើង​ទាំង​អស់​គ្នា និង​សូម​អញ្ជើញ​មក​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ!!

តែ​សុំ​សួរ​បន្តិច អ្នក​ណា​ខ្លះ Fan រឿង​ល្ខោន​បាសាក់​កាល​ពី​នៅក្មេង!?? សូម​បង្ហាញ​មុខ​បន្តិច​មក ឬ​អាចMention មិត្តភ័ក្ដិ​ក៏​បាន សំណព្វ​ចិត្ត​ក៏​បាន!

អត្ថបទពេញនិយម