អ្នក​ចាំ​ទី​ Kepa បង្ហើប​គម្រោង​វិល​ទៅ​កាន់​ក្លឹប​ចាស់​ Athletic Bilbao

  • 2019-10-11 08:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kepa Arrizabalaga ប្រាប់​ពី​គោល​បំណង​ទៅ​លេង​នៅ​ក្លឹប​ចាស់​ Athletic Bilbao វិញ​នៅ​ថ្ងៃ​ណា​មួយ​ នា​ពេល​អនាគត។​

អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​បាន​ចាកចេញ​ពី​ក្លឹប​ដែល​រូប​គេ​រួមរស់​រយៈ​ពេល​១៤​ ឆ្នាំ​ទៅ​ចូលរួម​ជាមួយ​ Chelsea ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក។​ នៅ​ក្លឹប​អង់គ្លេស​មួយ​រដូវ​កាល​ Kepa បាន​ជួយ​ Chelsea ឈ្នះ​ពាន Europa League និង​រង​ជើង​ឯក​ League Cup។​

កីឡាករ​វ័យ​២៥​ឆ្នាំ​ ធ្លាប់​ត្រូវ​ Real Madrid ព្យាយាម​ទាក់ទង​ទៅ​ចូលរួម​ដែរ​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​មិន​បាន​សម្រេច។​ ក្រៅ​ពី​ជា​អ្នក​ចាំទី​ដៃ​ទី​មួយ​របស់​ Chelsea នៅ​ជម្រើស​ជាតិ​វិញ​រូប​គេ​ក៏​ស៊ី​តំណែង​ជម្រើស​ដំបូង​របស់​ De Gea ផង​ដែរ៕

ប្រភព៖ chelseafc   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម