ក្រៅ​ពី​ថ្ងៃ​ល្អ​របស់​អ៊ីរ៉ង់ យប់​មិញ​អ៊ីរ៉ាក់​ក៏​បាន​ជួប​រឿង​ពិសេស​ដែរ

  • 2019-10-11 11:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ទី០៩ ខែ​តុលា កន្លង​ទៅ អ៊ីរ៉ង់​បាន​បើក​ឲ្យ​ស្ត្រី​ចូល​មើល​ការ​ប្រកួត​បាល់ទាត់​ដំបូង​បង្អស់​ក្នុង​រយៈពេល ៤០​ឆ្នាំ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រទេស​ជាប់​របង​គ្នា​គឺ ប្រទេស​អ៊ីរ៉ាក់​ក៏​បាន​ជួប​រឿង​ពិសេស​មួយ​ដែរ ដោយ​បាន​លេង​ប្រកួត​ផ្លូវការ​ក្នុង​ទឹកដី​របស់​ខ្លួន​ឯង​ផ្ទាល់​ ជា​លើក​ដំបូង​ក្នុង​រយៈពេល ៨ឆ្នាំ។

លេង​ក្នុង​កីឡដ្ឋាន​នៃ​ទីក្រុង Basra ក្រុម​ជម្រើស​ជាតិ​បុរស​របស់​អ៊ីរ៉ាក់ បាន​យក​ឈ្នះ​ ដែនដី​ហុងកុង​ក្នុង​លទ្ធផល ២-០ នៅ​ចំពោះ​មុខ​ជនជាតិ​អ៊ីរ៉ាក់ និង​ក្នុង​ទឹកដី​អ៊ីរ៉ាក់។

FIFA បាន​បញ្ជាក់​ថា ទីក្រុង​ចំនួន ៣​ របស់​អ៊ីរ៉ាក់​គឺ ទីក្រុង Barsa ទីក្រុង Erbil និង​ទីក្រុង Kabala អាច​រៀបចំ​ការ​ប្រកួត​លំដាប់​ពិភពលោក​បាន ខណៈ​រដ្ឋធានី​ Baghdad មិន​ត្រូវ​បាន​អនុញ្ញាត​ទេ ដោយ​សារ​តែ​មាន​​ការ​ធ្វើ​ការ​តវ៉ា​ពី​សំណាក់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល កាល​ពី​សប្ដាហ៍​មុន។

អ៊ីរ៉ាក់​ត្រូវ​បាន​ FIFA ធ្វើ​ការ​ពិន័យ​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​ហើយ។ កាល​ពី​ឆ្នាំ​២០១១ អ៊ីរ៉ាក់​បាន​លេង​ជម្រុះ​ World Cup ក្នុង​ទឹកដី​របស់​ខ្លួន​ជា​លើក​ដំបូង​ គិត​ចាប់​ពី​ឆ្នាំ​២០០១។ ប៉ុន្មាន​ខែ​ក្រោយ​មក FIFA បាន​ធ្វើការ​ដាក់​បម្រាម​អ៊ីរ៉ាក់ ដោយសារ​តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​បាន​ដោយសារ​តែ​ការ​ល្មើស​បទបញ្ញត្តិ​សុវត្ថិភាព​ក្នុង​ប្រកួត​ប៉ះ​នឹង​ ហ្សកដានី។

យ៉ាងណាមិញ នៅ​ឆ្នាំ​២០១៣ បម្រាម​នេះ​ត្រូវ​បាន​លើកលែង​ចំពោះ​ប្រកួត​មិត្តភាព ប៉ុន្តែ​ ៣​ខែ​ក្រោយ​មក FIFA ក៏​ដាក់​បម្រាម​ទៀត​ ដោយសារ​តែ​អំពើ​ហិង្សា​កើត​មាន​ទូទាំង​ប្រទេស។

លុះ​ឆ្នាំ​២០១៧ FIFA ក៏​លើក​លែង​បម្រាម​លើ​ប្រកួត​មិត្តភាព​ ហើយ​ឆ្នាំ​២០១៨ FIFA អនុញ្ញាត​ឲ្យ​លេង​ក្នុង​ទីក្រុង​ ៣​ ដែល​បាន​រៀបរាប់​ដូច​ខាង​លើ៕

ប្រភព៖ BBC | CNN   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម