មាន​តែ​ក្លឹប​ ៣ ប៉ុណ្ណោះ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ "ឈ្នះ" ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូលៗ​រដូវ​កាល​នេះ

  • 2019-10-12 02:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​លីគ​កំពូល​ទាំង ៥ នៅ​រដូវ​កាល ២០១៩/២០នេះ មាន​តែ​ក្លឹប​ចំនួន ២ ប៉ុណ្ណោះ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា "ឈ្នះ​"។ ក្នុង​ចំណោម​ក្លឹប​ទាំង ៣ នោះ មាន​មួយ​នៅ​អង់គ្លេស មួយ​នៅ​អេស្ប៉ាញ​ និង​មួយ​ទៀត​នៅ​អាល្លឺម៉ង់។

ក្លឹ​ប Watford

ក្លឹប​ទាំង​បី​នោះ​មាន​ដូច​ជា៖

  • ក្លឹប​ Watford៖ ស្ថិត​នៅ​បាត​តារាង​នៃ​លីគ​កំពូល​អង់គ្លេស​ ក្លឹប​នេះ​រក​បាន​តែ ៣ពិន្ទុ ដោយ​ស្មើ ៣ដង និង​ចាញ់ ៥ដង។

  • ក្លឹប Leganes៖ ស្ថិត​នៅ​បាត​តារាង​នៃ La Liga ក្លឹប​នេះ​រក​បាន​ ២ពិន្ទុ ដោយ​ស្មើ ២ដង និង​ចាញ់ ៦ដង។ ​

  • ក្លឹប Paderborn៖ ស្ថិត​នៅ​បាត​តារាង​នៃ​ Bundesliga ក្លឹប​នេះ​រក​បាន​តែ ១​ពិន្ទុ ដោយ​ស្មើ​ ១ដង និង​ចាញ់ ៧ដង៕

អត្ថបទ៖ ហ៊ីម រស្មី