កុំ​លេង​សើច! ​អ៊ីរ៉ាក់​ជិះ​យន្តហោះ​ឯកជន ​មក​ដល់​កម្ពុជា​ស្ងាត់​ៗ​

  • 2019-10-12 03:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ាក់​បាន​មក​ដល់​កម្ពុជា​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​គោ​ព្រៃ​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។

ការ​មក​កម្ពុជា​លើក​នេះ​ដែរ ​ក្រុម​អ៊ីរ៉ាក់​បាន​ប្រើ​ប្រាស់​យន្ដហោះ​ផ្ទាល់​ខ្លួន​របស់​គេ ដើម្បី​ធ្វើ​ដំណើរ​មក ​និង​ចូល​តាម​ច្រក VIP ​ដោយ​មិន​សូវ​មាន​អ្នក​បាន​ឃើញ​និង​ដឹង​ឡើយ។ ​អ៊ីរ៉ាក់ ​ក៏​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ី​ដែរ ​ដោយ​ពួកគេ​ទើប​យក​ឈ្នះ​លើ​ក្រុម​ហុងកុង​បាន​ក្នុង​លទ្ធផល ២-០ ​ក្នុង​ដី​ខ្លួន​ឯង​កន្លង​ទៅ​នេះ។

ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​នេះ ​មិន​អន់​ជាង​អ៊ីរ៉ង់​ឡើយ ប៉ុន្តែ​ដោយសារ​សង្គ្រាម​និង​បញ្ហា​ជា​ច្រើន​ក្នុង​ប្រទេស ទើប​ពួកគេ​ត្រូវ​បាន FIFA ​ដាក់​បម្រាម​ជា​ច្រើន​លើក​ច្រើន​សារ ​រហូត​ទើប​បាន​ឱកាស​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ដី​ពេល​ជម្រុះ World Cup 2022 ​ប៉ះ​ហុងកុង​នេះ​ទេ។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​គឺ​អ្នក​គាំទ្រ​អ៊ីរ៉ាក់​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន ​ព្រោះ​វា​ជា​ដំណើរ​មួយ​ជា​ថ្មី​របស់​ពួកគេ៕

អត្ថបទ៖ ប្រុស យុទ្ធ