Ramos បំបែក​កំណត់ត្រា​ដ៏​សំខាន់​មួយ​ក្នុង​​ប្រកួត​អេស្ប៉ាញ​ស្មើ​ ន័រវែស

  • 2019-10-13 00:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro ក្រោយ​ស្មើ​គ្នា​ ១-១ ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ន័រវេស។​

ការ​ប្រកួត​កាល​ពី​យប់​មិញ​ អេស្ប៉ាញ​បាន​បើក​ការ​នាំ​មុខ​ ១-០ មុន​នៅ​ដើម​វគ្គ​ទី​ពីរ​ដោយ​កីឡាករ​ Saúl នៅ​នាទី​៤៧ ប៉ុន្តែ​ត្រូវ​ម្ចាស់​ផ្ទះ​តាម​ស្មើ​បាន​វិញ​នៅ​នាទី​ ៩០+៤ ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់ Josh King។​​​​ ប្រកួត​ក្រោយ​អេស្ប៉ាញ​សុំត្រឹម​ស្មើ​ស៊ុយអែត​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ក្រោយ។

ប្រកួត​យប់​មិញ ​Sergio Ramos បាន​ចារ​កំណត់ត្រា​ ជា​កីឡាករ​បាល់ទាត់​ផ្នែក​បុរស​ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ និង​ទ្វីប​អឺរ៉ុប​បាន​ច្រើន​បំផុត​ចំនួន​ ១៦៨​ប្រកួត​ យក​ឈ្នះ​ Iker Casillas ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ Real Madrid និង​អេស្ប៉ាញ៕ ​​

អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម