ឡៅ​ ចិត្រា​ វៃ លន បញ្ញា ធ្លាក់ក្អួត យក​ខ្សែក្រវាត់​មាស​ ISI PALM ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ​

  • 2019-10-13 06:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​មាស​ ISI PALM ​រជ្ជកាល​ទី​មួយ​ ក្រោយ​យក​ឈ្នះ​សិស្ស​ប្អូន​មក​ពីក្រសួង​ការពារ​ជាតិ​ លន​ បញ្ញា​ ទឹក២ មុន​នេះ​ក្នុង​កម្មវិធី​អធិរាជ​គុន​ខ្មែរ​ ISI PALM​ លើ​សង្វៀន​ PNN។​

រូបភាពផ្ដល់ជូនពី ISI

កីឡាករ​ ឡៅ ចិត្រា​ បើក​ឆាក​ប្រកួត​ភ្លាម​ មិន​សូវ​ជា​ស្ទាបស្ទង់​ច្រើន​នោះ​ឡើយ​ ពោល​គឺ​ដូច​ទៅ​និង​ការ​ប្រកួត​មុនៗ​ដែរ​ ពេល​ឡើង​ដល់​សង្វៀន​ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព​តែ​ម្ដង​ មិន​សូវ​ជា​ប្រោះ​ដៃគូ​ទេ។​ ប្អូន​ប្រុស​របស់​ ចន្រ្ទា​ ប្រើ​ស្នៀត​ទាត់​ធ្ងន់ៗ​ទៅ​លើ​ លន​ បញ្ញា​ រហូត​ទទួល​បានជ័យជម្នះ​នៅ​ត្រឹម​ទឹក​២​នៅ​មុន​នេះ។ បញ្ញា ក្នុង​ប្រកួតនេះ ធ្ងន់ខ្លាំងហើយ ដោយ​បោះបង់ការប្រកួតទឹក២នេះ គឺធ្លាក់ក្អួតតែម្ដង ព្រោះត្រូវធ្ងន់ពេក។

កីឡាករ ឡៅ​ ចិត្រា

បញ្ជាក់​ថា កីឡាករ​ ឡៅ​ ចិត្រា​ ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​មាស​ ISI PALM​ រជ្ជកាល​ទី​មួយ ​បន្ទាប់​ពី​យក​ឈ្នះ​ លន​ បញ្ញា​ មិញ​នេះ​ក្នុង​កម្មវិធី​ អធិរាជ​គុន​ខ្មែរ​ ISI PALM​ លើ​សង្វៀន​ PNN​ ។​ ម្ចាស់​ខ្សែក្រវាត់​មាស​ទទួល​បាន​ប្រាក់​រង្វាន់​១ម៉ឺនដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​