ភ្លឹកសម្រស់នឹងកំពូលតារាថៃ Mint Chilida ជាមួយគ្រឿងពេជ្រតម្លៃជាងកន្លះលានដុល្លារ
- 2019-10-13 08:24:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លឹកសម្រស់នឹងកំពូលតារាថៃ Mint Chilida ជាមួយគ្រឿងពេជ្រតម្លៃជាងកន្លះលានដុល្លារ
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងថៃ កញ្ញា Mint Chilida បានបង្ហាញវត្តមាននៅកម្ពុជាជាលើកទី២ ដោយបានធ្វើមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជានឹងរូបសម្រស់ដ៏ស្រស់ឆើត និងលេចធ្លោជាមួយគ្រឿងពេជ្រមួយឈុត មានតម្លៃជាងកន្លះលានដុល្លារអាមេរិកឯណោះ។
Mint Chilida ត្រូវបានគេដឹងថា នាងបានមកចូលរួមក្នុងពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems កាលពីថ្មីៗ ដែលជាពិធីចម្រុះដោយវត្តមានសិល្បករខ្មែរ និងភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការយ៉ាងច្រើនកុះករ។ក្រៅពីចាប់អារម្មណ៍លើរូបសម្រស់ និងសាច់សខ្ចីរបស់នាងហើយ គេនៅចាប់អារម្មណ៍លើគ្រឿងពេជ្រដែលនាងពាក់ជាប់ខ្លួននៅក្នុងពិធីនោះទៀត។
តាមលោក ស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រខាងលើ បានឲ្យដឹងថា ពេជ្រមួយឈុតលើតារាស្រីថៃនោះ មានតម្លៃជាងកន្លះលានដុល្លារឯណោះ។តម្លៃមហាសាលនេះ ព្រោះថា នោះជាឈុតពេជ្រដែលមានតែមួយលើលោក ដែលច្នៃចេញពីត្បូងពេជ្រ Modora និង ត្បូង Paraiba ជាត្បូងដ៏កម្រ និងមានតម្លៃ ជាត្បូងលាក់បាំងក្នុងផែនដីដ៏កម្រថែមទៀត។
នេះជាលើកទី៦ហើយ ដែលហាងពេជ្ររបស់អ្នកស្រីតាំងពិព័រណ៌គ្រឿងពេជ្រនៅកណ្ដាលរាជធានីភ្នំពេញ ដោយបានទាំងច្នៃឈុតពេជ្រដ៏អស្ចារ្យក្នុងពិភពពេជ្រ។ ថៅកែស្រីដដែល បញ្ជាក់ថា អ្វីដែលលោកស្រីធ្វើម្ដងហើយម្ដងទៀតនេះ ក្រៅពីបង្ហាញផលិតពេជ្រ ក៏ដើម្បីបង្ហាញថាប្រទេសកម្ពុជា ក៏មានគ្រឿងពេជ្រដ៏អស្ចារ្យ មិនខុសពីបណ្ដាប្រទេសធំៗដែរ។
តោះ...ឥឡូវទស្សនាសម្រស់តារាថៃ ជាមួយគ្រឿងពេជ្រដ៏មហាសាលនេះទាំងអស់គ្នា!