ក្លឹប​អឺរ៉ុប​ទាំង ៧ ដែល​ដាក់​កីឡាករ​ឲ្យ​ទៅ​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ច្រើន​ជាង​គេ​ក្នុង​ទសវត្ស​នេះ

  • 2019-10-14 00:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​បាល់ទាត់​អឺរ៉ុប ក្លឹប​ភាគ​ច្រើន​បញ្ចេញ​កីឡាករ​ក្មេង​ៗ​ឲ្យ​ទៅ​លេង​នៅ​ក្លឹប​តូច​ៗ​ ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ដើម្បី​ដក​យក​ពិសោធន៍។ កីឡាករ​ខ្លះ​ក៏​ត្រូវ​បាន​កោះ​ហៅ​មក​វិញ កីឡាករ​ខ្លះ​ទៀត ក៏​ត្រូវ​បាន​គេ​ទិញ​ផ្ដាច់​យក​តែ​ម្ដង។

Mauro Icardi ជា​ខ្សែ​ប្រយុទ្ធ​ Inter Milan ដែល​ត្រូវ​បាន​ដាក់​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ PSG

បើ​តាម​គេហទំព័រ 90min ក្លឹប​ដែល​បញ្ចេញ​កីឡាករ​ឲ្យ​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ច្រើន​ជាង​គេ​គឺ​ ក្លឹប​អ៊ីតាលី Udinese ដោយ​ក្នុង​ទសវត្ស​ទី២ នៃ​សតវត្ស​ទី២១​នេះ បាន​បញ្ចេញ​កីឡាករ​ ៦២​រូប ទៅ​លេង​នៅ​លក្ខខ័ណ្ឌ​ខ្ចី​ជើង។ តាម​ពី​ក្រោយ​ Udinese គឺ Chelsea ដែល​មាន ៥៧​រូប ហើយ Inter Milan មាន ៥៣​រូប។

ខាង​ក្រោម​នេះ ជា​ក្លឹប​ទាំង​ ៧ ដែល​ដាក់​កីឡាករ​ឲ្យ​ខ្ចី​ជើង​ច្រើន​ជាង​គេ​ ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ៖

៧. Napoli៖ ៤១រូប

៦. Manchester City៖ ៤១រូប

៥. AC Milan៖ ៤៣​រូប

៤. Juventus៖ ៥១រូប

៣. Inter Milan៖ ៥៣រូប

២. Chelsea៖ ៥៧រូប

១. Udinese៖ ៦២រូប

ទិន្នន័យ​ទាំង​នេះ​គឺ​រាប់ តែ​កីឡាករ​ណា​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ទៅ​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ​លីគ​អឺរ៉ុប​កំពូលៗ​ទាំង ៥​ប៉ុណ្ណោះ ដោយ​សារ​តែ​មាន​ទិន្នន័យ​ច្បាស់​លាស់ និង​ឯកភាព​គ្នា៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី