អ៊ីរ៉ាក់ ​ទាប​ជាង​អ៊ីរ៉ង់​តិច ​តើ​កម្ពុជា​លេង​ប្រយុទ្ធ​ទៀត​ឬ​ការពារ​ខ្លាច​ធ្លាយ​ច្រើន​គ្រាប់?

  • 2019-10-14 02:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ប៉ះ​ក្រុម​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ស្អែក​នេះ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​វគ្គ​ជម្រុះ World Cup 2022 ​។

កម្រិត​សមត្ថភាព​វិញ ​ក្រុម​អ៊ីរ៉ាក់​នេះ​មិន​អន់​ជាង​អ៊ីរ៉ង់​ប៉ុន្មាន​នោះ​ទេ ​ដូច្នេះ​ហើយ​ការ​ប្រកួត​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ពិបាក​ជាក់​ជា​មិន​​ខាន។ ​ជាមួយ​ការ​ដឹង​មុន​នេះ ​លោក Felix ​គ្រូ​បង្វឹក​កម្ពុជា​ក៏​បាន​ត្រៀម​ខ្លួន​ ជា​ស្រេច​ហើយ​ដែរ​។ បុរស​សញ្ជាតិ​អាហ្សង់ទីន ​បាន​បង្ហើប​ថា​លោក​នឹង​ប្ដូរ​ក្បួន​ខ្លះ​ៗ ​ប៉ុន្តែ​អ្វី​ដែល​នឹង​មិន​ប្ដូរ​នោះ​គឺ​ការ​ហាន​លេង ​និង​លេង​តាម​អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​របស់​ក្រុម​កម្ពុជា​។ កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​ដូច្នេះ ​ក្រុម​មិន​អាច​គិត​តែ​លើ​លទ្ធផល​នោះ​ទេ។

រំលឹក​ថា​កម្ពុជា​ឆ្លង​កាត់​ការ​ប្រកួត​៣​ប្រកួត​មក​ហើយ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​ពាន​រង្វាន់ World Cup 2022 ​នេះ ​ដោយ​មាន​១​ពិន្ទុ​ស្មើ​ក្រុម​ហុងកុង ​ក្រោយ​មក​ក៏​ចាញ់​បារ៉ែន ​១-០ ​និង​បន្ដ​ចាញ់​ក្រុម​អ៊ីរ៉ង់​១៤-០៕

អត្ថបទ៖ ប្រុស យុទ្ធ