ក្រុម​ការ​ងារ​របស់ ITZY ទម្លាយ​ទង្វើល្អ​សមាជិកទាំង៥​ ធ្វើ​មក​លើ​​ពួកគេ

  • 2019-10-14 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ITZY បាន​ដើរ​តាម​គន្លង​របស់​សិស្ស​ច្បង Jeongyeon ពី​ TWICE ដោយ​ចេះ​គោរព​ក្រុម​ការ​ងារ​ និង​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុម​ការងារ​ជានិច្ច​។

កាល​ពី​ថ្មី​ៗ​នេះ ITZY បាន​ចូល​រួម​កម្ម​វិធី​ប្រកួត​ក្បាច់​រាំ​ Changwon K-POP World Festival ២០១៩ ពួក​គេ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​នឹង​ការ​សម្ដែង​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​ធ្វើ​រឿង​ដ៏​ឲ្យ​ស្រឡាញ់​ជា​ច្រើន​នៅ​ពី​ក្រោយ​ឆាក​។

តាម​រយៈ​ការ​បង្ហោះ​រូប​ភាព​ជាមួយ​នឹង​សារ​ដោយ​ក្រុម​ការ​ងារ​ពី​ក្រោយ​ឆាក​ម្នាក់​ ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ការ​ពារ​បន្ទប់​រងចាំ​របស់ ITZY នោះ លោក​បានសរសេរថា Yuna បាន​មកស្វាគមន៍រាក់ទាក់ ​និង​បាន​ឲ្យ​នំកញ្ចប់​ដល់រូបលោកផង​ដែរ​។

លើស​ពី​នេះ​ទៀត លោក​ក៏​បាន​ឃើញ​នូវ​ការ​រាក់​ទាក់​ពី​សមាជិក​ផ្សេង​ៗ​ផង​ដែរ ហើយ​សមាជិកផ្សេងទៀតនោះ​ ក៏​បាន​ប្រាប់​លោក​ថា លោក​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ផង​។ សមាជិក​ Chaeryeong ក៏​បាន​ឲ្យ​ការ៉េម​ដល់​ក្រុម​ការ​ងារ​ទាំង​នោះ​ផង​ដែរ ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​យ៉ាង​សម​រម្យ​បំផុត​ ព្រោះ​តែ​ពូក​គេ​កំពុង​តែ​ធ្វើ​ការ​។

ក្រុម​ការ​ងារ​ម្នាក់​នោះ​ក៏​បាន​បន្ថែម​ថា សមាជិក​ទាំង ៥ ពិត​ជា​ចេះ​គួរ​សម្យ​មែន​ទែន ព្រោះ​ពួកគេ​តែង​តែ​និយាយ​ថា សួស្ដី​ និង​អរគុណ​ ដល់​អ្នក​ក្រុម​ការ​ងារ​នៅ​ពីក្រោយ​ឆាក​ជានិច្ច​។

Lia របស់ ITZY ក៏​ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​ទិញ​តែ​គុជ​ជូន​ដល់​សមាជិក​ផ្សេង​ទៀត​របស់ ITZY និង​ក្រុម​ការ​ងារ​ទាំង​អស់​ផង​ដែរ​៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា