ខ្សែ​បម្រើ​របស់​ Liverpool រក​បាន​២​គ្រាប់​ជួយ​ហូឡង់​ឈ្នះ​ បេឡារុស​

  • 2019-10-14 02:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហូឡង់​បាន​រក​ឃើញ​ជ័យ​ជម្នះ​ទី​៥​ នៅ​ប្រកួត​ទី​៦​របស់​ខ្លួន​ក្រោយ​យក​ឈ្នះ​ បេឡារុស​ ដោយ​លទ្ធផល​ ២​ទល់​នឹង​១។

ការ​ប្រកួត​ជម្រុះ​ Euro 2020 នៅ​ទឹកដី​ បេឡារុស​កាល​ពី​យប់​មិញ​ ក្រុម​រហស្សនាម​ថា​ ពណ៌​ទឹក​ក្រូច​បាន​បើក​ការ​នាំ​មុខ​ មុន​២​គ្រាប់​ត្រឹម​វគ្គ​ទី​មួយ​ស៊ុត​បញ្ចូល​ទី​ដោយ​ Georginio Wijnaldum ទាំង​ពីរ​គ្រាប់​ ខណៈ​ម្ចាស់​ផ្ទះ​រក​បាន​១គ្រាប់​សង​វិញ​ដោយ​ Dragun នៅ​នាទី​៥៣។

នៅ​ប្រកួត​បន្ទាប់​ហូឡង់​ត្រូវ​ប៉ះ​ជាមួយ​អៀរឡង់​ខាង​ជើង​​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ និង​ចាញ់​ពួកគេ​ចំនួន​៣​ពិន្ទុ។ បើ​ឈ្នះ​ប្រកួត​នោះ​ក្រុម​របស់​លោក​ Ronald Koeman នឹង​កក់​កៅអី​ជុំ​ផ្ដាច់ព្រ័ត្រ​ Euro ២០២០​ដោយ​ស្វ័យ​ប្រវត្តិ​​៕ ​

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម