តារាស្រីវ័យជិត៤០ឆ្នាំ ប្រដេញសម្រស់នឹង Jennie ក្រុម BlackPink ពេលបង្ហាញមុខក្នុងពេលតែមួយ
- 2019-10-14 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីវ័យជិត៤០ឆ្នាំ ប្រដេញសម្រស់នឹង Jennie ក្រុម BlackPink ពេលបង្ហាញមុខក្នុងពេលតែមួយ
ចន្លោះមិនឃើញ
ទោះបីជាមានវ័យជ្រេច្រើនហើយក៏ដោយ តែតារាសម្ដែងស្រីជួរមុខកូរ៉េ Han Ye Seul នៅតែទទួលបានការសរសើរ និងវាយតម្លៃថាស្អាតជាងតារាស្រករក្រោយដែលមានវ័យតិចជាងខ្លួនជាង១០ឆ្នាំ។
តារាចម្រៀងស្រីកំពុងឡើងកូដខ្លាំង Jennie នៃក្រុមចម្រៀង BlackPink ត្រូវបានគេប្រទះឃើញបង្ហាញមុខនៅព្រលានយន្តហោះ Incheon ទីក្រុងសេអ៊ូល ប្រទេសកូរ៉េដើម្បីទៅបំពេញការងារក្រៅស្រុករបស់ខ្លួន។ បង្ហាញមុខក្នុងពេលតែមួយជាមូយម្ចាស់បទ Solo គឺកំពូលតារាសម្ដែងស្រីជើងចាស់ Han Ye Seul ដោយស្រីស្អាតវ័យ៣៨ឆ្នាំ ក៏ចេញដំណើរទៅក្រៅស្រុកដូចគ្នា ដើម្បីថតរូបឲ្យទស្សនាវដ្ដីមួយ។ ទោះបីជាមានវ័យជិត៤០ឆ្នាំហើយក៏ដោយ តែតារាស្រីរូបនេះនៅតែមានរាងដែលធ្វើឲ្យគេចង់បានដូចគ្នា។
បណ្ដាញព័ត៌មានក្នុងស្រុកបានវាយតម្លៃថា ទោះបីជាមានវ័យច្រើនជាងតារាប្អូនដល់ទៅ១៥ឆ្នាំ តែតួរឿង Birth of a Beauty នៅតែលេចធ្លោ និងស្អាតជាងតារាស្រករក្រោយទៀតផង ដោយសារសម្រស់មិនចេះចាស់របស់ខ្លួន៕
ចុចអាន៖ នៅពេលតារាស្រីជួរមុខចិន និងកូរ៉េឈរក្បែរគ្នា អ្នកណាលេចធ្លោជាង?