មុន​ប៉ះ​កម្ពុជា​ស្អែក ​អ៊ីរ៉ាក់​ដាក់​គោលដៅ​មិន​ខុស​ពី​អ៊ីរ៉ង់​ឡើយ

  • 2019-10-14 04:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីរ៉ាក់​នឹង​ប៉ះ​ក្រុម​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដើម្បី​ដណ្ដើម​គ្នា​យក​៣​ពិន្ទុ ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ជុំ​ទី​២ ​ពាន​រង្វាន់ FIFA World Cup 2022 ​។

ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ទើប​តែ​ទទួល​បាន​មេ​រៀន​ជូរ​ចត់​ខ្លាំង ​ដោយសារ​អ៊ីរ៉ង់​លត់ ១៤-០ ​ថ្មី​ៗ​នេះ ​ស្រប​ពេល​អ៊ីរ៉ាក់​វិញ ​ក៏​ទើប​ឈ្នះ​ក្រុម​ហុងកុង ​២-០ ​ក្នុង​ដី​ខ្លួន​ឯង​ផង​ដែរ។ ​ការ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ ​អាច​នឹង​ស្វិតស្វាញ​ខ្លាំង​មិន​ខាន ព្រោះ​កម្ពុជា​លេង​ក្នុង​ដី​ខ្លួន​ឯង ​ពិត​ជា​ល្អ​​ខ្លាំង ​និង​មិន​ងាយ​ក្រុម​ណា​យក​ឈ្នះ​ងាយ​ៗ​នោះ​ទេ។

ងាក​ទៅ​មើល​អ៊ីរ៉ាក់​វិញ ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​លើក​នេះ ​ពួកគេ​បាន​ដាក់​គោលដៅ​ច្បាស់​ណាស់ ​ថា​នឹង​ប្រជែង​យក​កៅអី​ឱ្យ​បាន។ ​ខ្សែ​ការពារ Saad Natiq ​បាន​និយាយ​កន្លង​ទៅ​នេះ​ថា ​ក្រុម​អ៊ីរ៉ាក់ ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​ក្នុង​ពូល​នេះ។ ពួកគេ​មាន​គោលដៅ​យក​កៅអី​សម្រាប់​ឡើង​ទៅ​វគ្គ​បន្ដ។

រូបភាព៖ FFC

ក្នុង​ពូល C ​នេះ ​ក្រុម​អ៊ីរ៉ាក់​លេង​បាន​២​ប្រកួត​មក​ហើយ ​ដោយ​ពួកគេ​ស្មើ​ក្រុម​បារ៉ែន ១-១ ​និង​ឈ្នះ​ក្រុម​ហុងកុង ​២-០។ ស្រប​ពេល​ខាង​គោ​ព្រៃ​វិញ ​លេង​៣​ប្រកួត ស្មើ​ហុងកុង ​១-១ ​ចាញ់​បារ៉ែន ១-០ ​និង​ចាញ់​អ៊ីរ៉ង់ ១៤-០៕

ប្រភព៖ CNN   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម