គ្រូ​អ៊ីរ៉ាក់ ​ថា​មក​កម្ពុជា ​គឺ​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត ​ស្ពាយ​៣​ពិន្ទុ​ទៅ​វិញ​

  • 2019-10-14 04:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Srečko Katanec ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ​បាន​បញ្ជាក់​ថា​មក​កម្ពុជា​នេះ គឺ​ដើម្បី​រឿង​មួយ​គត់ យក​៣​ពិន្ទុ​ត្រលប់​ទៅ​វិញ ​ជា​ដាច់​ខាត​នៅ​ថ្ងៃ​ស្អែក​នេះ​។

ក្រុម​អ៊ីរ៉ាក់​នឹង​ប៉ះ​ក្រុម​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដើម្បី​ដណ្ដើម​គ្នា​យក​៣​ពិន្ទុ ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ជុំ​ទី​២ ​ពាន​រង្វាន់ FIFA World Cup 2022 ​។ ​មុន​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​អ៊ីរ៉ាក់​បាន​បញ្ជាក់​ថា​ពួកគេ​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​តតាំង​ជាមួយ​គោព្រៃ​កម្ពុជា ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​។

លោក Katanec ​គ្រូ​បង្វឹក​អ៊ីរ៉ាក់​ក៏​បាន​ផ្ដាំ​ទៅ​កីឡាករ​របស់​ខ្លួន​ដែរ​ថា ​ត្រូវ​ធ្វើ​យ៉ាង​ណា​យក​៣​ពិន្ទុ​ត្រលប់​ទៅ​វិញ​ឱ្យ​បាន​។ គោលដៅ​ធំ​សម្រាប់​ក្រុម​គឺ​ទទួល​បាន​ជ័យជម្នះ ​និង​ឡើង​ទៅ​វគ្គ​បន្ដ។ រឿង​កម្ពុជា ចាញ់​អ៊ីរ៉ង់ ​ច្រើន​គ្រាប់ គឺ​ជា​រឿង​ផ្សេង​ ​ហើយ​ការ​ប្រកួត​ស្អែក​គឺ​ជា​រឿង​មួយ​ទៀត ​មិន​អាច​យក​មក​ប្រៀប​បាន​ទេ៕

អត្ថបទ៖ ប្រុស យុទ្ធ