កីឡដ្ឋាន​​បាល់ទាត់​លើ​ភ្នំ​មួយ​នេះ​ តាំង​ពី​បង្កើត​មក​បាត់​បាល់​អស់​ជាង​១​ពាន់​​

  • 2019-10-14 07:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​មួយ​ក្នុង​ប្រទេស​ស្វីស​ឈ្មោះ​ថា​ FC Gspon បាន​សាងសង់​កីឡដ្ឋាន​បាល់ទាត់​ចម្លែក​កម្រ​បាន​ឃើញ​គឺ​នៅ​លើ​ភ្នំ​ឆ្ងាយ​ពី​គេ​ឯង​។​

កីឡដ្ឋាន​មាន​ឈ្មោះ​ថា​ Ottmar Hitzfeld មាន​កម្ពស់​២ពាន់​ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ​ រុំ​ព័ទ្ធ​ដោយ​ព្រៃ​ឈើ​ជុំ​វិញ​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​កីឡដ្ឋាន​ស្ថិត​នៅ​រយៈ​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប។​ កីឡដ្ឋាន​នេះ​សង់​ក្នុង​ឆ្នាំ​២០០៩​ ពោល​គឺ​៣៥​ឆ្នាំ​ក្រោយ​ក្លឹប​ FC Gspon។

កម្ពស់​ខ្ពស់​មិនមែន​ជា​ឧបសគ្គ​សម្រាប់​កីឡាករ​ហ្វឹកហាត់​ឡើយ​ ប៉ុន្តែ​ការ​ទាត់​បាល់​បាត់​រៀងរាល់​ប្រកួត​គឺ​ជា​ឧបសគ្គ​ដែល FC Gspon តែង​ជួប​ប្រទះ។​ ជា​ទូទៅ​ប្រកួត​ខ្លះ​បាត់​បាល់​អស់​ត្រឹម​១ ឬ​២​ តែ​ប្រកួត​ខ្លះ​ដល់​១០​ក៏​មាន។​ តាម​ការ​បញ្ជាក់​រយៈ​ពេល​ប្រហែល​៤០​ឆ្នាំ​មក​នេះ​ ក្លឹប​បាត់​បាល់​អស់​ជាង​១​ពាន់​បាល់​មក​ហើយ៕ ​​

ប្រភព៖ Dailymail   ប្រែសម្រួល៖ រ័ត្ន