ឆ្ងាញ់មាត់ទៀតហើយ! Carl’s Jr. ចែកប៊ឺហ្គឺ Famous Star ហ្វ្រ៊ីៗ អបអរខួប ៣ឆ្នាំ!

  • 2019-10-14 07:43:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោះ ត្រៀមបបួលមិត្តភក្ដិទៅញ៉ាំប៊ឺហ្គឺ Famous Star របស់ Carl’s Jr. ម្នាក់មួយឥតគិតថ្លៃ នៅគ្រប់សាខាទាំងអស់ ដល់ទៅ ៤ថ្ងៃ ជាប់គ្នា ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩! មកមុន បានញ៉ាំមុនណា!

ប្រិយមិត្តពិតជាស្គាល់ហើយថា Carl’s Jr. គឺជាភោជនីយដ្ឋាន Fast Food ដ៏ល្បីនៅសហរដ្ឋអាមេរិក ដែលបានបើកដំណើរការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយបានផ្ដល់ជូននូវជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ រួមមានប៊ឺហ្គឺសាច់គោអាមេរិក ១០០% ជាច្រើនប្រភេទ និងមានជាប្រភេទសាច់មាន់បំពងថ្មីៗ ព្រមទាំងការញ៉ាំភេសជ្ជៈដោយសេរី និងអាហារសម្រន់ចម្អិនភ្លាមៗបន្ទាប់ពីទទួលការកុម្ម៉ង់។ ជាពិសេស Famous Star គឺជាជម្រើសប៊ឺហ្គឺដ៏ពេញនិយមបំផុត ប្រចាំ Carl’s Jr. នៅទូទាំងពិភពលោក ផ្សំឡើងដោយសាច់គោអាមេរិក បន្ថែមដោយឈីស ខ្ទឹមបារាំង ប៉េងប៉ោះ និងសាឡាដស្រស់ៗ លាយដោយទឹកជ្រលក់ Mayonnaise ដ៏ពិសេស ដែលមានឱជារសឆ្ងាញ់ខ្លាំងតែម្ដង។

មកដឹងច្បាស់ពីការផ្ដល់ជូន Famous Star នៅតាមទីតាំងទាំង ៤ របស់ Carl’s Jr. វិញម្ដង៖

  • ថ្ងៃ ពុធ ទី១៦ ខែ តុលា ឆ្នាំ២០១៩ នៅ Carl’s Jr. សាខាបឹងកេងកង ចាប់បើកជួររង់ចាំនៅម៉ោង ៩ព្រឹក ហើយចាប់ផ្ដើមចែកនៅម៉ោង ១០ព្រឹក (សរុប ១០០ Famous Star)

  • ថ្ងៃ ព្រហស្បតិ៍ ទី១៧ ខែ តុលា ឆ្នាំ២០១៩ នៅសាខាទួលគោក ចាប់បើកជួររង់ចាំនៅម៉ោង៩ ហើយចាប់ផ្ដើមចែកនៅម៉ោង ១០ ព្រឹក (សរុប ១០០ Famous Star)

  • ថ្ងៃ សុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសាខាទួលទំពូង ចាប់បើកជួររង់ចាំនៅម៉ោង ៩ ហើយចាប់ផ្ដើមចែកនៅម៉ោង ១០ព្រឹក (សរុប ១០០ Famous Star)

  • ថ្ងៃ សៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ នៅសាខាអ៊ីអនសែនសុខ លើកទី១ ចាប់បើកជួររង់ចាំនៅម៉ោង ១១ព្រឹក ហើយចាប់ផ្ដើមចែកនៅម៉ោង ១២ថ្ងៃត្រង់ (សរុប ១០០ Famous Star) និង លើកទី២ ចាប់បើកជួររង់ចាំនៅម៉ោង ៥ ល្ងាច ហើយចាប់ផ្ដើមចែកនៅម៉ោង ៦ ល្ងាច (សរុប ១០០ Famous Star)។

មិនតែប៉ុណ្ណោះ រាល់ការទិញអាហារនៅគ្រប់សាខារបស់ Carl’s Jr. នឹងមានឱកាសឈ្នះរង្វាន់អនុស្សារវរីយ៍ជាច្រើន ដោយគ្រាន់តែសរសេរឈ្មោះ និងលេខទូរសព្ទ ដាក់ទៅក្នុងធុងឆ្នោតនៅកន្លែងគិតលុយ។ រង្វាន់សរុបរហូតទៅដល់ ៤០០ រង្វាន់រួមមាន៖

  • ដបទឹក Tumbler ដ៏ស្រស់ស្អាត សរុប ១០០ រង្វាន់

  • កាបូបស្ពាយ Backpack សរុប ១៥០ រង្វាន់

  • កាបូបយួរ Tote Bag សរុប ១០០ រង្វាន់

  • គូប៉ុងអាហារតម្លៃ ៥ ដុល្លារ សរុប ៥ រង្វាន់

អ៊ីចឹងចាំកាលទៀត តោះត្រៀមខ្លួនទៅ Carl’s Jr. ដែលនៅជិតលោកអ្នកជាងគេ៖

  • Carl’s Jr. សាខាបឹងកេងកង៖ ផ្លូវ៥១ កែងផ្លូវ ៣១០ (http://bit.ly/CarlsJrBKK)

  • Carl’s Jr. សាខាទួលគោក៖ ផ្លូវ៣១៥ ចម្ងាយ ២០ម៉ែត្រ ពី TK Avenue (http://bit.ly/CarlsJrTK)

  • Carl’s Jr. សាខាទួលទំពូង៖ ផ្លូវ ១៥៥ កែងផ្លូវ ៤៧២ (http://bit.ly/CarlsJrTTP)

  • Carl’s Jr. សាខាអ៊ីអនសែនសុខ៖ ជាន់ទី២ ទល់មុខ Major Cineplex (http://bit.ly/CarlsJrAeon2)

អត្ថបទ៖ ឈិន មិថុនា