ភ្ញាក់ផ្អើល! ប្រធាន UN ថ្លែងសរសើរជប៉ុនរឿង១ ក្រោយព្យុះអាក្រក់បំផុតវាយប្រហារ

  • 2019-10-14 07:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពេល​ដែល​ព្យុះ​ទីហ្វុង Hagibis វាយ​ប្រហារ​ប្រទេស​ជប៉ុន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​រួច​មក​ អគ្គរដ្ឋលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Guterres បាន​ថ្លែង​សរសើរ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានអង្គការសហប្រជាជន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះនិងរដ្ឋាភិបាលនិងប្រជាជនជប៉ុនទាំង​អស់ ហើយសូមជូនពរដល់អ្នកដែលរងរបួសឲ្យឆាប់ជា​សះ​ស្បើយ។ លោក​បន្ថែម​ថា អង្គការសហប្រជាជាតិឈរនៅសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនជប៉ុន។ ការ​ថ្លែង​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ជប៉ុន បញ្ជូន​កងទ័ព និង​ក្រុម​សង្គ្រោះ​បន្ទាន់​ជាង ១១​ម៉ឺន​នាក់ ទៅ​កាន់​តំបន់​រង​គ្រោះ​ដើម្បីជួយ​អ្នក​ដែល​ជាប់​គាំង​ដោយ​សារ​គ្រោះ​ទឹក​ជំនន់ ក៏​ដូច​ជា​ស្វែង​រក​អ្នក​បាត់​ខ្លួន​បន្ដ។

គួរឲ្យ​ដឹង​ថា ព្យុះ Hagibis បាន​វាយ​ប្រហារ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដែល​បណ្ដាល​ឲ្យ​ម​នុស្ស ៤០​នាក់​បាត់​បង់​ជីវិត, ១៦​នាក់​បាត់​ខ្លួន និង ១៨៩​នាក់​ផ្សេង​ទៀត​រងរបួស​បើ​គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន