ក្ដៅៗ! ផ្អើលដំណឹងមរណភាពរបស់ Sulli នៅ​មុននេះបន្តិច

  • 2019-10-14 08:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​រាយការណ៍​ ពី​វិបសាយ Koreaboo បាន​ឲ្យ​ដឹង​ថា​ Sulli អតីតសមាជិក​ក្រុម​ f(x) ត្រូវ​គេ​រក​ឃើញ​ថា​ស្លាប់។ នេះ​បើ​តាម​អ្វី​ដែល​ប៉ូលីស​បាន​ទទួល​ដំណឹង។

ម៉ោង​ពេល​ដែល​បញ្ជាក់​ថា​ Sulli បាន​ទទួល​មរណភាព​គឺ​នៅ​អំឡុង​ពេល​ម៉ោង​ ៤ល្ងាច​ (ម៉ោង​នៅ​កូរ៉េ)។ យ៉ាង​ណា​មិញ​ បើ​ងាក​ទៅ​ផលិតកម្ម​ SM វិញ​ នៅ​មិនទាន់​មាន​ការ​បញ្ជាក់​អ្វី​នៅ​ឡើយ​ទេ ជុំវិញ​ករណីនេះ។

ដោយឡែក​​ ក៏​មានប្រភព​ព័ត៌មាន​សិល្បៈ​មួយ​បាន​បង្ហើប​ថា៖ "ខ្ញុំ​បាន​ឮ​ដំណឹង​ចចាមអារ៉ាម​នេះ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​មិន​មែន​ជា​ការពិត​ទៅចុះ។ វា​ក៏​ពិត​ជា​រឿង​ពិបាក​បន្តិច​សម្រាប់​ពួក​យើង​ក្នុង​ការ​ទាក់ទង​សួរ​ព័ត៌មាន​លម្អិត”៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី