ផលិតកម្ម SM ចេញមុខបញ្ជាក់ដំណឹងសោកសៅរបស់ Sulli និងសុំឲ្យគ្រប់គ្នាធ្វើរឿងមួយ

  • 2019-10-14 12:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម SM Entertainment បាន​បញ្ចេញ​សេចក្ដី​ប្រកាស​​ផ្លូវ​ការ​មួយ​និយាយ​អំពី​ការ​លា​ចាក​លោក​របស់ Sulli ជា​តារា​ស្រី​ជ្រក​កោន​ក្រោម​ផលិតកម្ម​ខ្លួន។

ក្នុង​សេចក្ដី​ប្រកាស​ខ្លី ផលិត​កម្ម​បាន​បញ្ជាក់​អំពី​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​អំពី​ការ​ស្លាប់​របស់ Sulli និង​សុំ​ឲ្យ​គ្រប់​គ្នា​មេត្តា​កុំ​ចែក​រំលែក​ការ​ប៉ាន់​ស្មាន​ផ្ដេសផ្ដាស​ផ្សេងៗ។ SM Entertainment បាន​សរសេរ​ថា ៖

“យើង​ពិត​ជា​សោក​ស្ដាយ​ក្នុង​ការ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នូវ​ដំណឹង​ដែល​ពោរពេញ​ដោយ​ទុក្ខ​សោក​ជា​ទី​បំផុត។ Sulli បាន​ចាក​ចេញ​ពី​ពួក​យើង​ហើយ។ យើង​​​មិន​​អាច​នឹង​ជឿ​នូវ​ស្ថានការណ៍ ហើយ​យើង​​កំពុង​ស្ថិត​ក្នុង​ភាព​សោកសៅ។ សូម​មេត្តា​កុំ​ចែក​រំលែក​ព័ត៌មាន​ប៉ាន់​ស្មាន​តែ​ម្ខាង ឬ​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ ដើម្បី​ជា​ការ​គោរព​ដល់​គ្រួសារ​នៃ​សព ដែល​​សោក​សៅ​នឹង​សោកនាដកម្ម​ភ្លាមៗ​បែប​នេះ។ យើង​សុំ​​សម្ដែង​នូវ​ការ​រំលែក​ទុក្ខ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​គ្រួសារ​នៃ​សព ដែល​បាន​ដើរ​ដល់​ផ្លូវ​ចុង​ក្រោយ​។”

ចុចអាន ៖ ប៉ូលីសបញ្ជាក់ហើយ ការស្លាប់របស់ Sulli ជាការធ្វើអត្តឃាតខ្លួនឯង

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម