កម្ពុជា ​រឹង​ក្នុង​ដី អាច​ធ្វើ​ឱ្យ​អ៊ីរ៉ាក់​មិន​ងាយ​ហូប​ស្រួល​ៗ​ឡើយ​

  • 2019-10-15 01:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១៩​នេះ ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច វគ្គ​ជម្រុះ World Cup 2022 ។

​ក្រុម​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហុងដា ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​គឺ​មិន​លែង​ទប់​ដើម្បី​ចាញ់​តិច​គ្រាប់​ឡើយ។ ពួកគេ​នឹង​លេង​តាម​អ្វី​ដែល​បាន​រៀន​សូត្រ ​និង​ហ្វឹកហាត់ ​ដើម្បី​អនាគត​បាល់ទាត់​កម្ពុជា ​ប្រសិន​បើ​លេង​តែ​ទប់​ដើម្បី​ចាញ់​តិច ​នោះ​មិន​ងាយ​រីក​ចម្រើន​ឡើយ។

ដោយ​ឡែក​សម្រាប់​ក្រុម​អ៊ីរ៉ាក់​វិញ ​ពួកគេ​ថា​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​នេះ។ ​គ្រូ​បង្វឹក​បាន​ប្រាប់​ទៅ​កីឡាករ​ថា​ត្រូវ​ប្រឹង​លេង​ឱ្យ​អស់​ពី​សមត្ថភាព ​មិន​មែន​១០០​%​ទេ គឺ​ត្រូវ​តែ​១២០​% ដើម្បី​ធានា​ឱ្យ​បាន​លទ្ធផល​ឈ្នះ ​៣​ពិន្ទុ​ត្រលប់​ទៅ​វិញ។

ការ​បញ្ជាក់​របស់​គ្រូ​អ៊ីរ៉ាក់​នេះ ហាក់​ដូចជា​ដឹង​ថា​កម្ពុជា​លេង​ល្អ​ក្នុង​ដី​ខ្លាំង។ ​ជាក់​ស្ដែង​ប្រកួត​២​ប្រកួត​ក្នុង​ដី​កន្លង​មក ​កម្ពុជា​អាច​លេង​ស្មើ​ក្រុម​ហុងកុង ​១-១ ​ហើយ​ចាញ់​ក្រុម​ខ្លាំង​កម្រិត​ដូច​បារ៉ែន ​តែ​១-០ ​ប៉ុណ្ណោះ។ ស្រប​ពេល​បារ៉ែន​នេះ​ទៀត គឺ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​អ៊ីរ៉ាក់​ដែរ ​ដូច្នេះ​ហើយ​ទើប​គ្រូ​អ៊ីរ៉ាក់​ថា​មិន​អាច​មើល​ស្រាល​ក្រុម​កម្ពុជា​ក្នុង​ការ​ប្រកួត​ល្ងាច​នេះ​បាន​ឡើយ។

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម