ក្ដៅ​ៗ ​ស៊ីហ្គេម​២០១៩​នេះ ​កម្ពុជា​នៅ​ពូល A មាន​សង្ឃឹម​ច្រើន​ហើយ​

  • 2019-10-15 03:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹកមិញ​នេះ ​ការ​ប្រកួត​កីឡា​បាល់ទាត់​នៅ​ស៊ីហ្គេម​២០១៩ ​នា​ប្រទេស​ហ្វីលីពីន​បាន​ចាប់​ពូល​រួច​រាល់​ហើយ ​ដោយ​ក្នុង​នោះ​កម្ពុជា ​នៅ​ពូល​មិន​ពិបាក​ប៉ុន្មាន​ឡើយ។

តាម​លទ្ធផល ​កម្ពុជា​នៅ​ពូល​A ជាមួយ​ក្រុម​ហ្វីលីពីន ​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​ទីម័រ​ខាង​កើត។ ស្រប​ពេល​ពូល B ​វិញ គឺ​ថៃ វៀតណាម ​ឡាវ ឥណ្ឌូណេស៊ី ​សិង្ហបុរី​និង​ប្រ៊ុយណេ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

បើ​តាម​មើល​ពូល​នេះ កម្ពុជា​ក៏​នឹង​មាន​សង្ឃឹម​ច្រើន​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ដែរ ត្បិតអី​ក្រុម​ U22 កម្ពុជា​បច្ចុប្បន្ន​មាន​ទម្រង់​លេង​ល្អ៕

អត្ថបទ៖ ប្រុស យុទ្ធ