កូន​កាមេរ៉ា Canon IVY REC ​ធូរ​ថ្លៃ​ត្រឹម ១២៩ ដុល្លារ មាន​សុទ្ធ​តែ​អាវក្រោះ​ការពារ​ទឹក

  • 2019-10-16 06:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​ពី​គម្រោង​ផលិត​លើ​គេហទំព័រ Indiegogo ​កូន​កាមេរ៉ា​ខ្នាត​តូច Canon IVY REC ក៏​បាន​លេច​ចេញ​មុខមាត់​ផ្លូវការ និង​ចាប់​បើក​លក់​នៅ​ថ្ងៃ​ទី ១៦ តុលា​នេះ​ត​ទៅ ជាមួយ​តម្លៃ​ ១២៩,៩៩ ដុល្លារ។

ប្រភេទ​កាមេរ៉ា​រូបរាង​តូច​ច្រឡឹង​រូប​នេះ ងាយ​ស្រួល​ទុក​ដាក់​តាម​ខ្លួន​ដោយ​អាច​កៀប​ជាប់​នឹង​ចង្កេះ​ខោ​ឬ​របស់របរ​ដទៃ​ទៀត​ជា​ច្រើន។ មាន​ Sensor ទំហំ 13MP សម្រាប់​ផ្តិត​យក​រូបភាព និង​គាំទ្រ​ការ​ថត​វីដេអូ​កម្រិត ១ ០៨០p លក្ខខណ្ឌ ៦០fps ជាមួយ​ថាមពល​ថ្ម​ទំហំ ៦៦០mAh ដំណើរការ​ជាមួយ​ប្រព័ន្ធ Bluetooth និង Wi-Fi ​ដែល​អាច​ត​ភ្ជាប់​ទៅ​កាន់​កម្មវិធី Canon Mini Cam នៅ​លើ​ស្មាតហ្វូន​ទៀត​ផង។

លើស​ពី​នេះ​វា​ក៏​មាន​អាវក្រោះ​ការពារ​ធ្លាក់​នៅ​កម្ពស់ ២ ម៉ែត្រ និង​ការពារ​ទឹក​នៅ​ជម្រៅ​ ២ ម៉ែត្រ​រយៈ​ពេល ៣០ នាទី​ផង​ដែរ។ ស្ថិត​ក្នុង​ជម្រើស ៣ ពណ៌​រួម​មាន​បៃតង ខៀវ និង​ពណ៌​ស៊ីជម្ពូ៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី