Pixel 4 នាំមកមុខងារកាមេរ៉ាថ្មី ៤ ចំណុច

  • 2019-10-16 04:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ Google បាន​បង្ហាញ​ទូរសព្ទ​កំពូល​ទាំង​ពីរ​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០១៩ ។ ទូរសព្ទ Pixel តែង​តែ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ប្រើប្រាស់​ថា​ជា​ទូរសព្ទ​កំពូល​កាមេរ៉ា​ពុំ​មាន​នរណា​ផ្ដួល​បាន​។ ចំពោះ​ម៉ូដែល​ថ្មី​នេះ​ Google បាន​បន្ថែម​កាមេរ៉ា telephoto ១ គ្រាប់​ទៀត​។ មុខងារ​កាមេរ៉ា​ថ្មី​ ដែល​មាន​នៅ​លើ Pixel 4 មាន​ដូចជា៖

Live HDR+: មុខងារ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​មើល​ឃើញ​ផ្ទាល់​នូវ​រូបភាព​ ដែល​នឹង​ថត​ចេញ​ពេល​ប្រើប្រាស់​មុខងារ​ HDR+ ។ នៅ​លើ​ Pixel ចាស់ៗ ពេល​យើង​ប្រើប្រាស់​មុខងារ​ HDR+ រូបភាព​ដែល​ថត​ចេញ​អាច​ខុស​ពី​អ្វី​ ដែល​យើង​ឃើញ​ពេល​កំពុង​ថត។

Adjust Exposure & Shadow: កាមេរ៉ា​របស់ Pixel អាច​ឲ្យ​អ្នក​ថែម​ថយ Exposure ឬ Shadow នៅ​លើ viewfinder មុន​​ពេល​ថត​រូប។

Better Portrait Mode: មុខងារ​ព្រិល​ក្រោយ ឬ Portrait បាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ បន្ទាប់​ពី​ Google បាន​បន្ថែម telephoto ។ នៅ​លើ Pixel 3 មាន​ការ​ប្រើប្រាស់ AI ដើម្បី​កាត់​មនុស្ស​ចេញ​ពី ​background ប៉ុន្តែ​វា​ពុំ​ទាន់​កាត់​វត្ថុ​ឬ សត្វ​បាន​ល្អ​នៅ​ឡើយ​ទេ។ សម្រាប់​ Pixel 4 ការ​កាត់​មនុស្ស សត្វ និង​វត្ថុ​ដំណើរ​ការ​ល្អ​ជាង​មុន ដោយ​វា​ប្រើប្រាស់​កាមេរ៉ា​ទាំង​ពីរ​ ដើម្បី​វាស់​ចម្ងាយ​រវាង​ subject និង background ។

Night Mode & Astrophotography : មុខងារ​ថត​ពេល​យប់​ ដែល​មាន​នៅ​លើ Pixel 3 ក៏​មាន​វត្តមាន​ដែរ ហើយ​មាន​ការ​កែ​សម្រួល​ច្រើន​ ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ច្បាស់​ជាង​ជំនាន់​ចាស់។ មិន​តែ​ប៉ុណ្ណោះ កាមេរ៉ា​នេះ​មាន​សមត្ថភាព​អាច​ចាប់​រូបភាព​ផ្កាយ​បាន​ទៀត​ផង​។

ក្រៅ​ពី​មុខងារ​ធំៗ ទាំង​នេះ​មាន​ការ​កែ​សម្រួល​តិច​តួច​ទៅ​លើ AI និង ពណ៌​ពេល​ថត​រូប​ផង​ដែរ។ Pixel 4 បាន​ទទួល​ការ​រិះ​គុណ​ជា​ច្រើន​ទៅ​លើ​ការ​បន្ថែម​កាមេរ៉ា telephoto ជាជាង ultra-wide ដែល​កំពុង​មាន​នៅ​លើ​ iPhone 11៕ ​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម