ទោះនៅ​ស្រឡាញ់ខ្លាំង តែ Liam ត្រូវតែលែងលះ​ Miley ព្រោះហេតុផលនេះ

  • 2019-10-16 07:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ការ​លែង​លះ​រវាង​ Liam Hemsworth និង​ Miley Cyrus បាន​ចប់​សព្វគ្រប់​ក៏ពិត​មែន​ ប៉ុន្តែ​មហាជន​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​ងាយៗ ក៏ព្រោះ​តែ​ស្នេហា​របស់​អ្នកទាំង​ ២​មាន​រយៈពេល​ជាង​ ១០​ឆ្នាំមកហើយ តែចម្ងល់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ទម្លាយ​នៅ​ពេល​នេះ​ហើយ។

ព័ត៌មាន​នៃ​ការ​ចែក​ផ្លូវ​គ្នា​រវាង​តារា​លំដាប់ A ២រូប​គឺ Liam Hemsworth និង​ Miley Cyrus ពិត​ជា​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​ ព្រោះ​វា​កើត​ឡើង​ឆាប់​រហ័ស​ពេក ទាំង​ដែល​មិន​ដែល​មាន​ព័ត៌មាន​លេច​ឮ​ពីមុន​ថា​ ចំណង​ស្នេហា​មាន​បញ្ហាសោះ។

មក​ដល់​ពេល​នេះ​ មិនទាន់​បាន​ប៉ុន្មាន​ផង​ ក៏​មាន​ដំណឹង​ថា​ Liam កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ម៉ូដែល​អូស្ត្រាលី Kaitlynn Carter ក្រោយ​ដំណើរ​ការ​នៃ​ការ​លែង​លះ​បាន​បញ្ចប់​សព្វគ្រប់។ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដឹង​ថា​កន្លងមក​ Liam រងការ​ឈឺ​ចាប់​ដោយសារ​ Miley ដោយសារ​ការ​ផ្លាស់​ប្ដូរ​របស់​នាង​ ប៉ុន្តែ​អ្វី​ផ្សេង​ទៀត​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅឡើយ។

ជាក់​ស្ដែង​ ថ្មីៗ​នេះ​ប្រភព​ជិតស្និទ្ធ​នឹង​តារា​រូប​នេះ​បាន​លួច​បង្ហើប​ថា៖ «Liam នៅ​តែ​ស្រឡាញ់​ Miley ហើយ​ការ​ចែក​ផ្លូវ​នេះពិត​ជា​ធ្វើ​ឲ្យ​ Liam វេទនា​ចិត្តណាស់។ Miley លែង​ជា​មនុស្ស​ម្នាក់​ដែល​លោក​ធ្លាប់​ស្រឡាញ់​ពីមុន នាង​ប្លែក​ច្រើនណាស់ ហើយ​ Liam ទទួល​ស្គាល់​ថា​លោក​ពិត​ជា​នៅ​ជាមួយ​ Miley លែង​បាន​តទៀត​ហើយ។ លោក​ស្ទើរតែ​មិន​អាច​អានអ្វី​ដែល​លោក​បាន​ឃើញ​គ្រប់យ៉ាង​លើ​អ៊ីនធើណិតទាក់ទង​នឹង​នាង​ទៀត តាំងពីបែក​គ្នា»។

ក្រោយ​លែង​លេះ​ ពេល​នេះ​ Liam បាន​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​គ្រួសារ​របស់​លោក​វិញ​ហើយ។ ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ «Liam មាន​អារម្មណ៍​ថា​ នារី​ម្នាក់​ដែល​លោក​ធ្លាប់​ទាក់ទង​ និង​នារី​ម្នាក់​ដែល​លោក​បាន​លែង​លះ​ពិតជា​ខុសគ្នា​ឆ្ងាយ​ណាស់ ប្រៀបដូច​មនុស្ស ២​នាក់​ផ្សេង​គ្នា ហើយ​ពួកគេ​ក៏​គ្មាន​ឱកាស​ និង​អស់​និស្ស័យ​នឹង​ជួបជុំគ្នា​ទៀតដែរ»៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម