ទីបំផុត​ អតីតសង្សារ​​ Sulli បង្ហោះ​សារ​សោកសៅ​ក្រោយ​ការ​ស្លាប់​របស់​នាង​ហើយ

  • 2019-10-16 08:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Choiza សមាជិក​ក្រុម​ Dynamic Duo ដែល​ជា​អតីត​មិត្ត​ប្រុស​របស់​ Sulli បាន​ចេញ​មុខ​បង្ហោះ​សារ​រំលែក​ទុក្ខក្រោយ​មរណភាព​របស់​នាង​ហើយ។

ក្នុង​ Post នោះ​ Choiza បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជា​រូប​ផ្ទាំងគំនូរ​ ព្រម​ជាមួយ​សំណេរ​ខ្លីដោយបាន​សរសេរ​ថា៖ «យើង​បាន​ចែក​រំលែក​ពេល​ល្អៗ​ក្នុង​ជីវិត​យើង​ទៅ​ឲ្យគ្នា​ទៅវិញទៅមក។ ពិត​ជា​សង្វេគ​ណាស់ បង​ត្រូវ​ដោះ​លែង​អូន​ទៅ​ហើយពេល​នេះ​ តែ​បង​នឹង​រក្សា​អនុស្សាវរីយ៍​ដែល​បង​មាន​រហូត​ដល់​ថ្ងៃ​ដែល​បង​បិទភ្នែក។ បង​នឹក​អូន​ខ្លាំង​ណាស់»។

នេះ​ជា​សារ​ដំបូង​បង្អស់​ដែល Choiza បាន​បង្ហោះ​ ក្រោយ​ការ​ស្លាប់​របស់​ Sulli។ ជាការពិត​ពួកគេ​ទាំង​ ២​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ទាក់ទង​ស្រលាញ់​គ្នា​កាល​ពី​ខែសីហា​ ឆ្នាំ ២០១៤។ ​ទាក់ទង​គ្នា​បាន​២ឆ្នាំជាង ពួកគេ​ក៏សម្រេច​ចែក​ផ្លូវ​គ្នា​វិញ​នៅ​ខេមីនា ឆ្នាំ ២០១៧។ ពេល​ដែល​ព័ត៌មាន​ Sulli ស្លាប់​ផ្ទុះ​កក្រើក​ភ្លាមៗ មិនទាន់​ឃើញ​ Choiza បង្ហោះ​សារ​អ្វី​ឡើយ ជាហេតុ​អ្នក​គាំទ្រ​មួយ​ចំនួន​រិះគន់​លោក​ដោយ​សារ​ការ​ស្ងប់ស្ងាត់​នេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម