ក្លឹប​ធំ​មួយ​ពិចារណា​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ ដាក់​ឈ្មោះ​ Ronaldo វិញ​

  • 2019-10-16 08:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Sporting របស់​ព័រទុយហ្គាល់​កំពុង​ពិចារណា​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ Estadio Jose Alvalade ទៅ​ជា​ឈ្មោះ​ Cristiano Ronaldo ដើម្បី​ចងចាំ​ចំពោះ​វីរភាព​អតីត​យុវជន​របស់​ខ្លួន។​

Ronaldo

ឈ្មោះ​កីឡដ្ឋាន​នេះ​បច្ចុប្បន្ន​​គឺ​ដាក់​ទៅ​តាម​ឈ្មោះ​លោក​ Jose Alvalade ដែល​ជា​ស្ថាបនិក​របស់​ក្លឹប​ ត្រូវ​បាន​គេ​ប្រើ​តាំង​ពី​ឆ្នាំ​១៩៥៦​មក។ ក្រោយ​ប្រើ​ឈ្មោះ​ចាស់​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ប្រធាន​ក្លឹប​បច្ចុប្បន្ន​​ Frederico Varandas ចង់​ប្ដូរ​ឈ្មោះ​ថ្មី​ ហើយ​ឈ្មោះ​របស់​ Ronaldo អាច​ត្រូវ​គេ​យក​មក​ប្រើ​ជំនួស។​

​Ronaldo ចូល​រួម​ជាមួយ​ក្លឹប​នៅ​អាយុ​១២​ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៧​មក​ មុន​ពេល​ផ្ទេរ​ទៅ​ Manchester United, Real Madrid និង​ Juventus។​ មែនទែន​ទៅ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​មិន​បាន​សាង​ស្នាដៃ​អ្វី​ធំធេង​ជាមួយ​ Sporting នោះ​ទេ​ ប៉ុន្តែ​រូប​គេ​គឺ​ជា​វីរបុរស​ក្រុម​​ព័រទុយហ្គាល់​ដោយ​ជួយ​​ជម្រើស​ជាតិ​ឈ្នះ Euro កាល​ពី​ឆ្នាំ​២០១៦៕

ប្រភព៖ The Sun   ប្រែសម្រួល៖ រ័ត្ន