Spurs យក​អ្នក​ចាំ​ទី​ទំនេរ​គ្មាន​ក្លឹប​លេង​មក​ជំនួស​ Lloris ដែល​របួស​

  • 2019-10-16 09:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenhamបាន​ចុះ​កុងត្រា​យក​អ្នក​ចាំ​ទី Michel Vorm ដែល​ទំនេរ​គ្មាន​ក្លឹប​លេង​ក្នុង​កុងត្រា​រយៈ​ពេល​ខ្លី​ដើម្បី​ជំនួស​ Hugo Lloris។

Vorm

​អ្នក​ចាំ​ទី​វ័យ​៣៥​ឆ្នាំ​គឺ​ជា​អតីត​កីឡាករ​របស់​ Spurs ផ្ទាល់​ហើយ​ត្រូវ​ក្លឹប​អនុញ្ញាត​ឲ្យ​ចាកចេញ​ក្រោយ​មិន​បន្ត​កុងត្រា​​ថ្មី​ឲ្យ។យ៉ាង​ណា​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ Vorm នៅ​មិន​ទាន់​រក​ទ្រនំ​ថ្មី​បាន​នៅ​ឡើយ​ ស្របពេល​ Lloris កំពុង​មាន​របួស​ផង​នោះ​ធ្វើ​ឲ្យ​​ក្លឹប​មាន់​ខ្នាយ​មាស​យក​រូប​គេ​មក​វិញ​តែ​ម្ដង។​​

គួរ​រម្លឹក​ថា​ Lloris ត្រូវ​សម្រាក​ព្យាបាល​របួស​រហូត​ដល់​ដាច់​ឆ្នាំ​២០១៩​ ដោយ​សារ​មាន​របួស​កែង​ដៃ​ក្នុង​ការ​ប្រកួត​ដែល​ Spurs ចាញ់​ Brighton ៣-០ នៅ​ Premier League៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី