Alves៖ ខ្ញុំ​មិន​សូវ​ចូលចិត្ត​ទីក្រុង​ប៉ារីស​ប៉ុន្មាន​ទេ

  • 2019-10-16 12:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ​ស្លាប​ប្រេស៊ីល​កីឡាករ​ Dani Alves បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ CQ ថា ទីក្រុង​ប៉ារីស​ពិត​ជា​តប់​ប្រមល់​ណាស់ ដោយសារ​តែ​ក្នុង​ទីក្រុង​នេះ​មាន​ការ​រើសអើង​ពូជសាសន៍​ពេក។

Alves បាន​និយាយ​ថា៖ " ប៉ារីស​ជា​ទីក្រុង​មួយ​ពោរពេញ​ដោយ​ភាព​ស្ត្រេស។ ខ្ញុំ​មិន​សូវ​ចូលចិត្ត​ទេ […] ទេសភាព​ស្រដៀង​នឹង​ក្រុង Sao Paulo ដែរ តែ​នៅ​ទីនេះ​រើសអើង​មែនទែន​តែ​ម្ដង (F****** Racists) '' ។

ក្រៅ​ពី​នេះ កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​និយាយ​ថា គេ​ចូល​ចិត្ត​ទីក្រុង Barcelona និង Seville ជាង​ ព្រោះ​ថា​នៅ​ទីនោះ​ដូច​ប្រេស៊ីល។ នៅ​តាម​ដង​ផ្លូវ ពោរពេញ​ដោយ​ថាមពល​តែ​ម្ដង " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Alves ធ្លាប់​លេង​ឲ្យ PSG ចំនួន ២ឆ្នាំ​មុន​នឹង​ចាកចេញ​ទៅ​កាន់ Sao Paulo៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហ៊ីម រស្មី