សុខ​ រិទ្ធ៖​ ឈ្នះ​អ្នក​ខ្លាំង​ថ្ងៃ​នេះ​ កុំ​អរ​ភ្លេច​ខ្លួន​ត្រូវ​ខំប្រឹង​ហាត់​បន្ថែម​ទើប​រីកចម្រើន​ទៅ​មុខ​ទៀត​

  • 2019-10-16 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ សុខ​ រិទ្ធ​ ជ័យជម្នះ​លើ​អ្នក​ខ្លាំង​នៅ​ពេល​នេះ​ គឺ​មិន​ត្រូវ​អរ​ភ្លេច​ខ្លួន​ ឬ​មិន​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​នោះ​ទេ​ បើ​មិន​ដូច្នោះ​សមត្ថភាព​កេរ្តិ៍ឈ្មោះ​នៅ​តែ​ប៉ុណ្ណឹង​ឯង​មិន​រីកចម្រើន​ជាង​នេះ​ឡើយ។​

សុខ រិទ្ធ ពេលឈ្នះ ណុបក្រាជីប

ជើង​ខ្លាំង​មក​ពី​បន្ទាយមានជ័យ​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​សប្ដាហ៍​មុន​នេះ​គឺ​បាន​ប្រហែល​ ៣-៤​សប្ដាហ៍​ផង​ដែរ។​ ជ័យជម្នះ​លើ​កីឡាករ​ម្ចាស់​មេដាយ​មាស​ច្រើន​សម័យ​របស់​ថៃ​ ណុបក្រាជីប​ លើក​នេះ​គឺ​ដោយ​ការ​ប្រើ​ប្រាជ្ញា​ និង​បច្ចេកទេស​ខ្ពស់។​

សុខ រិទ្ធ ពេលឈ្នះ ណុបក្រាជីប

សម្រាប់​ជ័យជម្នះ​នេះ​ដែរ​ កូន​សិស្ស​លោក​ សាន់​ សៅយ៉ាន់​ រូប​នេះ​ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ព្រោះ​ដៃគូ​ជា​អ្នក​ខ្លាំង​ និង​ល្បីឈ្មោះ​យូរ​ហើយ។​ បើ​ទោះ​ជា​ឈ្នះ​បែប​នេះ​ក្ដី​ បង​ប្រុស​ សុខ​ ធី​ ម្នាក់​នេះ​ប្រាប់​ថា​នឹង​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត​ ដើម្បី​សមត្ថភាព​ រួម​ទាំង​កេរ្តិ៍ឈ្មោះ​ឈាន​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត។​

កីឡាករ សុខ រិទ្ធ

រំលឹក​ដែរ​ថា​ សុខ​ រិទ្ធ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​សៅយ៉ាន់នាគា​ ក្នុង​ខេត្ត​បន្ទាយមានជ័យ។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ ណុបក្រាជីប​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១៩​ លើ​សង្វៀន​ PNN៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​