អាជ្ញាធរបំភ្លឺ​រឿង​ចិន​វាយ​តប់​គ្នានៅ​ខេត្ត​ព្រះ​សី​ហនុ​

  • 2019-10-17 01:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ព្រះ​សី​ហនុ​បាន​ឲ្យ​ដឹងថា​កាលពី​ម្សិល​មិញ​មាន​វីដេអូ​មួយ​ផ្សាយ​ពី​ការ​វាយ​តប់​គ្នា​រវាង​ជនជាតិចិន និង​ជនជាតិ​ចិន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ដោយ​ថា​ហេតុការណ៍​នោះបាន​កើត​ឡើង​តាំងពី​ថ្ងៃទី​១៤ ខែ​តុលា មក​ម្លេះ។

(រូបភាព៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ)

បើតាម​រដ្ឋ​បាល​ខេត្ត​ព្រះ​សី​ហនុ​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នាព្រឹកនេះ​ ហេតុការណ៍ខាងលើ​​កើត​ឡើង​ដោយ​សារ​ការ​កក​ស្ទះ​ចរាចរណ៍ ហើយ​រថ​យន្ត​របស់​កាស៊ីណូ​មួយ​បាន​រុល​ទៅ​ប៉ះ​គូទ​រថយន្ត​របស់​កាស៊ីណូ​មួយ​ផ្សេង​ទៀត។ នៅ​ពេលនោះ​ប្រ​ភព​បន្តថា​ភាគីទាំង​ពីរ​បាន​បើក​កញ្ចក់​រថ​យន្ត​នឹង​ស្រែក​ដាក់គ្នា ហើយ​ក៏​នាំ​ឲ្យ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​វាយ​តប់​គ្នាទៅ​វិញ​ទៅ​មក​​។

​ក្រោយ​ហេតុការណ៍​នេះ ភាគីកាស៊ីណូ​ទាំងពីរ​បាន​សម្រប​សម្រួល​គ្នា​បញ្ចប់​រឿង ដោយ​ភាគី​​រុល​រថយន្ត​ទៅ​ប៉ះ​គេ​នោះ​សង​២០០០​ដុល្លារ សម្រាប់​ថ្លៃ​ព្យាបាល​របួស និង​ជួស​ជុល​រថយន្ត៕

អត្ថបទ៖ ទូច សុខា