ច្បាស់​ការ៖ Man Utd នឹង​តទល់​​ Liverpool ដោយ​​គ្មាន​ Pogba និង​ De Gea

  • 2019-10-17 02:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer បាន​បញ្ជាក់​ហើយ​ថា​ David de Gea និង​ Paul Pogba នឹង​ខកខាន​ប្រកួត​សំខាន់​នៅ​ Premier League ទល់​នឹង​ Liverpool ថ្ងៃ​អាទិត្យ​នេះ។​

Solskjaer

De Gea មាន​បញ្ហា​ភ្លៅ​ក្នុង​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​អេស្ប៉ាញ​ស្មើ​គ្នា​ ១-១ ទល់​នឹង​ស៊ុយអែត​នៅ​ពាន Euro ២០២០ កាល​ពី​ថ្ងៃ​អង្គារ។​ ចំពោះ​ Pogba វិញ​មាន​របួស​ក.ជើង​មួយ​រយៈ​មក​ហើយ​មិន​ទាន់​ជា​ស្រួលបួល ជាក់​ស្ដែង​ក្នុង​ខែ​កញ្ញា​រូប​គេ​លេង​បាន​២​ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ United។​

ក្រុម​រហស្សនាម​ "​បិសាច​ក្រហម" ​ប៉ះ​គ្នា​រដូវ​កាល​មុន​២​ប្រកួត​ ចាញ់​១​ ស្មើ​១​ ហើយ​ពួកគេ​រំពឹង​ថា​ផ្ដល់​បរាជ័យ​លើក​ដំបូង​ឲ្យ​ Liverpool ដែល​៨​ប្រកួត​កន្លង​មក​ឈ្នះ​ទាំង​៨​ មិន​ដែល​ស្មើ​ ឬ​ចាញ់​សោះ៕

Pogba និង De Gea

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ សៀនហួរ