ចាប់​បាន​មនុស្ស​២​នាក់​ដែល​បង្ខូច និង​សរសេរ​អាក្រក់​ពី Song Hye Kyo តាមអនឡាញ

  • 2019-10-17 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​កូរ៉េ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ទើប​តែ​ចា​ប់​បាន​មនុស្ស​២​នាក់​ពី​បទ​បរិហាកេរ្តិ៍ ក៏​ដូច​ជា​សរសេរ​comment អាក្រក់​ពី​តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Song Hye Kyo។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​កូរ៉េ បាន​រាយការណ៍​ថា ប៉ូលិស​ទើប​តែ​ចាប់​បាន​ជន​ល្មើស​២​នាក់​ពី​បទ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត។ ជា​ពិសេស នៅ​ក្នុង​ចំណោមនោះ មាន​មនុស្ស​ម្នាក់​បាន​សរសេរ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៩​ថា មូលហេតុ​ដែល​កំពូល​តារា​សម្ដែង​ស្រី​រូប​នេះ និង​អតីត​ស្វាមី​លែងលះ​គ្នា​នោះ​គឺ មក​ពី​សិល្បការិនី​រូប​នេះ​​ធ្វើ​ជា​ស្រី​លក់​ខ្លួន​លំដាប់​ខ្ពស់​ឲ្យ​អ្នក​ធំ​ៗ​នៅ​ប្រទេស​ចិន។

មុន​នោះ​ដែរ កាល​ពី​ខែ​កក្កដា ក្រុមហ៊ុន​របស់​ស្រី​ស្អាត​រូប​នេះ​បាន​ប្ដឹង​មនុស្ស​១៥​រូប​ពី​បទ​សរសរ​អាក្រក់​ពី​តារា​រូ​ប​នេះ​នៅ​លើ​អ៊ីនធឺណិត តែ​ក្រោយ​មក​មាន​ដល់​ទៅ​១៣​នាក់​បាន​លុប​គណនី​របស់​ខ្លួន​ភ្លាម​ៗ​ ធ្វើ​ឲ្យ​ប៉ូលិស​តាម​ចាប់​ពួក​គេ​មិន​បាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន តួ​រឿង បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​កំពុង​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​រៀន​បំប៉ន​ការ​សម្ដែង។ តាម​គំរោង​ការ​នាង​ត្រូវ​ត្រលប់​មក​ប្រទេស​កូរ៉េ​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ​ដើម្បី​ចូល​រួម​កម្មវិធី​មួយ តែ​ក៏​បាន​លុប​ចោល​វិញ​ដើម្បី​ចូល​រួម​កាន់​ទុក្ខ​តារា​ចម្រៀង Sulli៕

ចុចអាន៖ ​ តារា​ស្រី​​វីដេអូ​​លេខ​១​ចិន Li Ziqi ក្លាយ​ជា​មហាសេដ្ឋី​​រាប់​សិប​លាន​ដុល្លារ​នៅ​អាយុ​២៩​ឆ្នាំ

ប្រភព៖ ngoisao   ប្រែ​សម្រួល៖ Caramel