Zhao Liying បង្ហើប​តិចនិក​សម្រក​១០​គីឡូ​​បាន​លឿន​ភ្លាម​ៗ​ក្រោយ​សម្រាល​កូន

  • 2019-10-17 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​សម្រាល​កូន​រួច តារា​សម្ដែងស្រី​ជួរ​មុខ​ចិន Zhao Liying ធ្លាប់​ឡើង​គីឡូ​យ៉ាង​គំហក យ៉ាងណាក្ដី​នៅ​ពេល​នេះ​នាង​បាន​យក​រាង​ពី​ក្រមុំ​របស់​ខ្លួន​វិញ​បាន​ហើយ ដោយ​ការ​សម្រក​បាន​១០​គីឡូ។

ទោះ​បី​ជា​មាន​ប្ដី និង​កូន​រួច​ហើយ​ក៏​ដោយ តែ​កេរ្តិ៍​ឈ្មោះ​តារា​សម្ដែង​ស្រី​ចិន Zhao Liying នៅ​តែ​ស្ថិត​ក្នុង​ជួរ​តារា​លំដាប់ A ដដែល ​ដោយ​មាន​អ្នក​ដឹកនាំ​រឿង​ជា​ច្រើន​បាន​​ផ្ញើ​សាច់​រឿង​ឲ្យ​នាង​ពិចារណា តែ​អ្នក​ម្ដាយ​កូន​១​មិន​ទាន់​ទទួល ហើយ​ទទួល​តែ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​ប៉ុណ្ណោះ។

យោង​តាម​កម្រង​រូបភាព​របស់​ក្រុម​អ្នក​ប្រមាញ់​រូប ក្រោយ​ពេល​សម្រាល​កូន​រួច​ តែ​មិន​ទាន់​ត្រលប់​ចូល​សិល្បៈ ស្រី​ស្អាត​កើត​ឆ្នាំ​១៩៨៧ បាន​ឡើង​ទំងន់​ខ្លាំង ឡើង​ទ្រលុកទ្រលន់។ យ៉ាងណាក្ដី ក្នុង​រយៈ​ពេល​​ដែល​​តារា​អាយុ​៣២​ឆ្នាំ បាន​យក​រាង​ដូច​ដើម​របស់​ខ្លួន​វិញ​យ៉ាង​លឿន នៅ​ពេល​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង​ក្រោយ​កើត​កូន។ មូលហេតុ​នោះ​គឺ​នាង បាន​សម្រក​អស់​១០​គីឡូ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយអ្នក​កាសែត​ក្នុង​កម្មវិធី​ដែល​នាង​បង្ហាញ​មុខ​លើក​ដំបូង​ក្រោយ​កើត​កូន​នោះ ប្រពន្ធ​របស់​ប្រុស​ស្អាត Feng Shao Feng បាន​ឲ្យ​ដឹង​​ថា ដើម្បី​សម្រក​បាន​១០​គីឡូ ក្រៅ​ពី​ព្យាយាម​ហាត់​ប្រាណ របប​អាហារ​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ​​ដើម្បី​យក​បាន​រាង​មុន​កើត​កូន​វិញ។ ដោយ​នៅ​ក្នុង​ តួ​រឿង និស្ស័យ​ស្នេហ៍​ដាវ​ទេព តែង​ទទួល​ទាន​អាហារ​ដូច​ជា ដំឡូង​បារាំង សាច់​មាន់​មិន​យក​ស្បែក តៅហ៊ូ សាច់​ត្រី ត្រសក់ និង​ចុង​បញ្ចប់​នោះ​គឺផឹក​កាហ្វេ​ខ្មៅ។ ស្រី​ស្រស់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កាហ្វេ​ខ្មៅ​ជួយ​ឲ្យ​នាង​មិន​ឃ្លាន ហើយ​ញ៉ាំ​តិច​ជាង​មុន៕

ចុចអាន៖ ​ Fan Bingbing បង្ហាញ​ខ្លួន​នៅ​អាមេរិក បំបាត់​ព័ត៌មាន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

ប្រភព៖ bestie   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម