Messi ប្រាប់​មូលហេតុ​កូន​ពូជ Mateo អបអរ​គ្រាប់​បាល់​របស់ Real Madrid

  • 2019-10-17 07:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​ប្រាប់​ពី​ហេតុផល​​ដែល​កូន​ប្រុស​កណ្ដាល Mateo អបអរ​គ្រាប់​បាល់​របស់ Real Madrid ក៏​ព្រោះ​តែ​ចង់​ឲ្យ​​បញ្ឈឺ​​ចិត្ត​បង​ប្រុស​ធំ​របស់​គេ Thiago។

​ក្នុង​ចំណោម​កូន​ប្រុស​ទាំង​​៣​របស់ Messi គេ​ចាប់​អារម្មណ៍ Mateo មាន​អាកប្បកិរិយា​រពឹស​និង​ក្បាល​ខូច​ជាង។ ជា​រឿយ​ៗ​គេ​ឧស្សាហ៍​បញ្ឈឺ​ឪពុក​របស់​ខ្លួន​ណាស់ ពេល​ដែល Barcelona ចាញ់។ សូម្បី​តែ​លេង​ហ្គេម​ក៏​ Mateo ជ្រើស​យក​ Liverpool ដែល​ធ្លាប់​ទម្លាក់ Barca នៅ​ Champions League រដូវ​កាល​មុន។

កន្លង​ទៅ Messi បាន​​និយាយ​ពី​ចរិត​របស់ Mateo ថា៖ " Mateo ស្រឡាញ់​អាវ​គ្រប់​ក្រុម ហើយ​តែងតែ​ពាក់​វា។ ប៉ុន្តែ​គ្រា​ចុងក្រោយ​ដែល​ពួក​យើង​លេង Play Station​ ជាមួយ​គ្នា គេ​ប្រាប់​ខ្ញុំ​ថា គេ​យក Liverpool ព្រោះ​ជា​ក្រុម​ធ្លាប់​ស៊ី​ខ្ញុំ។ មាន​ពេល​មួយ ពួក​យើង​លេង​ចាញ់ Valencia គេ​និយាយ​បញ្ឈឺ​ខ្ញុំ​ថា Valencia ស៊ី​ប៉ាឯង​ហេហេ។ ពេល​មើល​ទូរទស្សន៍ ហើយ​អបអរ​គ្រាប់​បាល់​របស់ Real Madrid ដើម្បី​បញ្ឈឺ​ចិត្ត​បង​ប្រុស​គេ Thiago”៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ