បាត់មុខរាប់ឆ្នាំ​ ពេល​នេះ​ Kim Soohyun ត្រៀមត្រឡប់​មក​វិញ​ជាមួយ​រឿង​ថ្មី​

  • 2019-10-17 07:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៧ ខែតុលានេះ​ថា​ តារាសម្ដែង​ Kim Soohyun នឹង​គ្រង​តំណែង​ជា​តួឯក​ប្រុស​ក្នុង​រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍​ tvN មាន​ចំណងជើង​ថា​ "Psycho But It's Okay” ត្រៀម​បញ្ចាំង​នៅ​​ឆ្នាំ ២០២០។

ភាពយន្ត​ភាគ​ថ្មី​នេះ ចង់​បង្ហាញ​ពី​ខ្សែជីវិត​របស់​ Moon Kangtae (សម្ដែង​ដោយ Kim Soohyun) អ្នកយាម​មន្ទីរពេទ្យ​សម្រាប់​អ្នក​មាន​ជំងឺ​ផ្លូវចិត្ត ដែល​ធ្លាក់ក្នុង​អន្លង់ស្នេហ៍នារី​ម្នាក់​ដេល​មិនស្គាល់​អ្វី​ជា​ស្នេហា តែ​សូម្បី​ Moon Kangtae ខ្លួនឯង​ក៏​មិន​ធ្លាប់​ជឿ​លើ​រឿង​ស្នេហា​ដែរ។

ប្រសិន​ Kim Soohyunចេញ​មុខ​បញ្ជាក់​ពី​ការ​ថត​រឿង​ថ្មី​នេះ​ ដូចនេះ​មាន​ន័យ​ថា​ "Psycho But It's Okay” នឹង​ក្លាយ​ជា​ចំណងដៃ​ដំបូង​បង្អស់​របស់​លោក​ ស្វាគមន៍​អ្នក​គាំទ្រ ក្រោយ​វិល​ពី​បំពេញ​កាតព្វកិច្ច​ជា​ទាហាន​ចប់សព្វគ្រប់ កាល​ពី​ខែកក្កដា៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម