អ្នក​ចាំ​ទី​រូប​ណា​កំពុង​នាំ​មុខ​បេក្ខភាព​ស្រោម​ដៃ​មាស Premier League

  • 2019-10-17 09:18:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៨​សប្ដាហ៍​មក​ហើយ​ការ​ប្រកួត​ Premier League បាន​រំកិល​ខ្លួន​ទៅ​មុខ​សម្រាប់​រដូវ​កាល​ថ្មី​ ២០១៩/២០១៩​ ក្នុង​នោះ​គេ​ដឹង​ហើយ​ថា​ Liverpool កំពុង​ឈរ​កំពូល​តារាង។

Patrício

ក្រុម​កំពុង​ប្រដេញ​ពិន្ទុ​ពី​ក្រោយ​មាន​ដូចជា​ Manchester City, Arsenal, Leicester និង​ Chelsea ជា​ដើម។​ ក្រុម​ស្ថិត​នៅ​តំបន់​កាត់​ចោល​រួម​មាន​ Everton, Norwich City, Watford ខណៈ​ Southampton, Newcastle និង​ Aston Villa ក៏​ទៅ​ណា​មិន​ឆ្ងាយ​ដែរ។

ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​យ៉ាង​ក្ដៅ​គគុក​បេក្ខភាព​ប្រជែង​ស្រោម​ដៃ​មាស​​មាន​លេខ​១​រហូត​ដល់​៨​នាក់​ដូចជា​ Rui Patrício មក​ពី​​ Wolverhampton ដោយ​រក្សា​ទី​មិន​ឲ្យ​របូត​គ្រាប់ (Clean-sheet) ចំនួន​៣​ប្រកួត។

អ្នក​ចាំទី Dubravka របស់​ Newcastle, Fabianski របស់​ West Ham, Vicente Guaita របស់​ Crystal, Dean Henderson របស់​ Sheffield, Nick Pope របស់​ Burnley, Mat Ryan របស់ Brighton និង​ Ederson របស់​ Man City កំពុង​កាន់​ចំនួន រក្សា​ទី (Clean-sheet) ៣​ដង​ដូចគ្នា​ដែរ៕ ​​

Ederson

ប្រភព៖ Premier League   អត្ថបទ៖ វិរ័ត្ន