Messi គិត​យ៉ាងណា​ ចំពោះ​ដំបូន្មាន​របស់ Ronaldo រឿង​​សាក​រសជាតិ​ក្លឹប​ថ្មី?

  • 2019-10-17 11:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​និយាយ​អំឡុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​អេស្ប៉ាញ Marca ថា គេ​មិន​ដែល​មាន​ចិត្ត​ចង់​ចេញ​ពី​ក្លឹប​ Barcelona ឡើយ។

អ្នក​កាសែត​ Marca បាន​សួរ​ Messi ថា៖ " Ronaldo តែងតែ​ឲ្យ​ដំបូន្មាន​ថា គួរ​តែ​ចាកចេញ​ពី​តំបន់ជា​ទី​ស្រណុក​ (Comfort Zone) ហើយ​ចេញ​ទៅ​រក​បរិយាកាស​ថ្មី​ទៅ។ តើ​លោក​ស្ដាប់​តាម​យោបល់​គេ​ទេ? '' ។

Messi ក៏​ឆ្លើយ​មិន​បង្អង់​ថា៖ " គេ​គ្រប់គ្នា​សម្លឹង​មើល​ពី​គោលដៅ​ និង​បទពិសោធន៍​របស់​ពួក​គេ។ ដោយឡែក​ខ្ញុំ​មិន​ដែល​គិត​ថា​ ចេញ​ពី​ក្លឹប​ល្អ​ជាង​គេ​លើលោក​គឺ Barcelona នេះ​ឯង​ […] " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​លេង​ឲ្យ Barcelona តាំង​ពី​វ័យ​ក្មេង​រហូត​ដល់​អាយុ​ ៣២​ឆ្នាំ។ ពេល​នេះ​គេ​រក​គ្រាប់​បាល់​បាន ៦០៤គ្រាប់​ហើយ​ឲ្យ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​កាតាឡាន់​នេះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី