ក្រោយ​ជួយ​ជម្រើស​ជាតិ​ឲ្យ​ឈ្នះ​ Auba ត្រូវ​បាន​គេ​ផ្ញើ​សារ​មើលងាយ និង​គំរាម​សម្លាប់

  • 2019-10-17 12:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Arsenal កីឡាករ Pierre Emerick Aubameyang បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហ្គាបុង យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​ក្នុង​លទ្ធផល ៣-២។ យ៉ាងណាមិញ នៅ​តែ​មាន​មតិ​បែប​រើសអើង​មួយ​ចំនួន​ នៅ​តែ​វាយប្រហារ​លើ​កីឡាករ​រូប​នេះ។

បង្ហោះ​រូបថត​អបអរ​ជ័យជម្នះ​លក្ខណៈ​ជា​ក្រុម​ក្នុង​បណ្ដាញ​អ៊ីនស្តាក្រាម Aubameyang ត្រូវ​បាន​គេ​ផ្ញើសារ​ឆ្លើយតប​អវិជ្ជមាន​ជា​ច្រើន​។

សារ​មួយ​មាន​ខ្លឹមសារ​ថា៖ " F*** you បើ​ឯង​នៅ​ម៉ារ៉ុក ខ្ញុំ​ស្បថ​ថា​នឹង​សម្លាប់​ឯង​ " ។ សារ​ខ្លះ​ទៀត​បាន​បង្ហាញ​ជា​ emoji ទង់ជាតិ​ប្រទេស​ហ្គាបុង អម​ដោយ​ម្រាមដៃ​កណ្ដាល។

Aubameyang រក​បាន ២៥​គ្រាប់​ តាំង​ពី​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០០៩​មក។ ប៉ុន្តែ​ខាង​អ្នកគាំទ្រ​ហ្គាបុង​ ហាក់​មិន​សូវ​ឲ្យ​តម្លៃ​កីឡាករ​រូប​នេះ​ទេ។ កីឡាករ​រូប​នេះ​ធ្លាប់​និយាយ​ថា ជម្រើស​ជាតិ​ហ្គាបុង​អត់​បាន​ជាប់​លេង​ក្នុង​ពាន​អាហ្វ្រិក​មែន តែ​គេ​នឹង​ប្រឹង​លេង​ឲ្យ​ល្អ​ជាង​នេះ​ទៀត​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី