សភាព Jennie នៅព្រលានយន្តហោះ​ម្សិលមិញ ធ្វើ​ឲ្យអ្នកគាំទ្រព្រយបារម្ភជាខ្លាំង

  • 2019-10-18 02:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបភាព​ជា​ច្រើន​សន្លឹក​របស់​ Jennie សមាជិក​ក្រុម BLACKPINK នៅ​ព្រលាន​យន្តហោះ​ ត្រូវ​បាន​បង្ហោះ​ពាសពេញ​អ៊ីនធើណិត​កាល​ពីថ្ងៃ​ទី ១៧ ខែតុលា ប៉ុន្តែ​ស្រាប់​តែ​អ្នកគាំទ្រ​ផ្ដោត​ការ​ចាប់អារម្មណ៍ និង​ព្រួយបារម្ភ​ចំពោះ​ស្ថាន​ភាព​សុខភាព​នាង​នៅពេល​នេះ។

ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​របស់ BLACKPINK លើក​នេះ​ គ្រប់គ្នា​ដែល​ជា​អ្នក​គាំទ្រ​ពិត​ជា​បារម្ភ​ចំពោះ​សុខភាព​ Jennie ខ្លាំង​ ដោយសារ​ឃើញ​សភាព​ហាក់​ស្លេក​ស្លាំង​របស់​នាង​ ពេល​ធ្វើដំណើរ​មក​ដល់​ព្រលាន​យន្តហោះ។

បើ​តាម​អ្នក​ដែល​បាន​ឃើញ​នាង​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​ តារា​ YG ម្នាក់​នេះ​ហាក់ដូចជា គ្រុន មិនស្រួលខ្លួន ហើយ​ព្យាយាម​គេចៗ​ពី​ក្រុមសារព័ត៌មាន​ទៀត​ គឺ​ខុស​ពីរាល់ដង​ដែល​នាង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​បែប​នេះ។

យ៉ាង​ណា​មិញ​ ងាក​ទៅ​ Jisoo ដោយសារ​ឃើញ​សភាព​បែប​នេះ​ នាង​ក៏​បាន​ដើរ​ជាប់​ និង​មើលថែ Jennie ដោយ​ឱប​ដៃនាង​ និង​ដើរ​ទប់ៗ​គ្នា​រហូត។

សភាព​បែប​នេះ​ពិតជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ព្រួយបារម្ភ​ណាស់ ហើយ​បញ្ចេញ​មតិ​ដូចៗគ្នា​ថា​ Jennie ត្រូវ​ការ​សម្រាកឲ្យ​បាន​ច្រើន។ ក្នុង​នោះ​គ្រប់គ្នា​ក៏មិនភ្លេច​អរគុណ Jisoo សម្រាប់​ការយកចិត្តទុកដាក់​បងប្អូនរួមក្រុមនៅវេលាបែបនេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី