នេះ​តម្លៃ​ទូរសព្ទ​កូន​កាត់​​កាមេរ៉ា ៤៨MP របស់​ OPPO ចេញ​លក់​ជា​ផ្លូវ​ការ

  • 2019-10-18 03:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរសព្ទ​ដៃ​ ​OPPO​ ​ប្រចាំ​ប្រទេស​​កម្ពុជា បាន​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ផលិត​ផល​ថ្មី​របស់​ខ្លួន គឺ ​OPPO Reno 2 និង Reno 2F ដែល​ជាកំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​ព្រម​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៧ តុលា នៅ​សណ្ឋាគារ Garden City ជិត​វិមាន​ឈ្នះៗ។

ការ​ទម្លាយ​នូវ​អាថ៌កំបាំង​ឲ្យអ្នកគាំទ្រ​ដឹង​នូវ​រូបរាង​ពិត​​សមត្ថភាព​ពិត​ ​និង​ ​តម្លៃពិត​ ​របស់​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចំនួន​ពីរ​ម៉ូឌែល​ព្រមៗ​គ្នា​តែម្តង​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ ថ្នាក់​ដឹក​នាំ ក្រុម​ការងារ បុគ្គលិក​គ្រប់​ជាន់​ថ្នាក់ តារា​កិត្តិយស ឯកអគ្គរាជទូត​សុច្ឆន្ទៈ (Brand Ambassador) ម្ចាស់​ហាង អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ រួម​ជា​មួយ​ដៃ​គូរ​សហការ​របស់​ក្រុមហ៊ុន OPPO មក​ពី​គ្រប់ខេត្ត​ក្រុង​សរុប​ជាង ១០០០នាក់។

អ្វី​ដែល​គ្រប់គ្នា​​ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​វត្តមាន​របស់​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​2​ ​និង​ ​Reno​ ​2F ដែល​បាន​ឆ្លុះ​បញ្ចាំង​នូវ​ភាព​ជោគជ័យ និង​ការ​វិវត្តន៍​ផ្នែក​បច្ចេកវិទ្យា ថ្មីៗ​ទំនើបៗ​របស់​ខ្លួន ប្រកប​ដោយ​គុណ​ភាព​ខ្ពស់។

ទស្សនាវីដេអូការប្រកាសចេញជាផ្លូវ​ការរបស់​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​2​ ​និង​ ​Reno​ ​2F៖

តាម​រយះ​ការ​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង​ថា OPPO​ ​Reno2 មាន​តម្លៃ​ត្រឹម​តែ ៥៩៩ ដុល្លារ ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​ ​តំណាង​ឲ្យ​ការ​តស៊ូ​​និង​ច្នៃប្រឌិត​ខ្ពស់​ កើត​ចេញពី​កំ​ណែ​​ទម្រង់​នៃ​ ​Reno ស៊េរី​មុន​ ​ដោយ​បំពាក់​មក​នូវ​ការរចនា​ទាន់​សម័យ​ ​ជាមួយនឹង​​ផ្ទៃ​រាបស្មើ​​មាន​អេក្រង់​ ​AMOLED​ ​លាត​ពេញ​ទំហំ​ ​៦.៥​ អ៊ិញ​ ​បំពាក់​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី​ ​TÜV​ ​Rheinland​ ​ដែល​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​អស់​កង្វល់​ជាមួយនឹង​បញ្ហា​ភ្នែក​ ​ទោះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពន្លឺ​តិច​ក្តី​ ​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត​ ​ថតរូប​ស្អាត​ ​ធន់​ក្នុង​ការប្រើ​ប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិប​ចូល​ស្វ័យប្រវត្តិ​​នៅពេល​បាត់បង់​លំនឹង​។

​លើសពីនេះទៀត ផ្នែក​ខាងក្រោយ​របស់​ស្មាតហ្វូនថ្មីនោះ នឹង​ត្រូវ​បាន​រចនា​ដោយ​កញ្ចក់​ស្វិត​ ​CGG5​(Corning Gorilla Glass កម្រិត ៥) ​មាន​ភាព​ស៊ីមេទ្រី​រវាង​ ​Logo​,​ ​កាមេរ៉ា​និង​ ​O​-​Dot​ ​ការពារ​ភាព​សឹក​ឡេ​នកា​មេ​រ៉ា​ ​ដោយ​សេ​រ៉ា​មិច​ ​ងាយស្រួល​ចាប់កាន់​ប្រើ​។​ ​OPPO​ ​Reno​ ​2​ ​មាន​កាមេរ៉ា​ក្រោយ​ ​៤ គ្រាប់​ ​កាមេរ៉ា​មេ​ ​៤៨MP​ ​ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ​ ​(​OIS​ ​+​ ​EIS​)​ ​អាច​ថត​វីដេអូ​​រំ​ញ័រ​ស្ទើរ​ស្មើ​ ​“​០​”​ ​ថតរូប​ច្បាស់​ល្អ​ស្អាត​​នៅពេល​យប់​ឬ​ទី​ងងឹត​។​

​កាមេរ៉ា​ទី ២​ ​ទំហំ​ ​8MP​ ​ថតរូប​ជិត​បែប​ម៉ាក្រូ​ ​និង​ ​ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិន​ចាំបាច់​ដើរថយក្រោយ​។​ ​ចំណែក​កាមេរ៉ា​ទី ៣​ ​ទំហំ​ ​១៣MP​ ​ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អជា​មួយ​នឹង​កម្រិត​ ​5x​ ​Hybrid​ ​Zoom​ ​|​ ​20x​ ​Digital​ ​Zoom​ ​និង​កាមេរ៉ា​ទី4​ ​ថត​រូប​បែប​ស​ខ្មៅ​ទំហំ​ ​២MP​។​ ​ជាពិសេស​វា​ភ្ជាប់​មក​ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃខាងក្រោយ​ ​ទាំង​កាមេរ៉ា​មុខក្រោយ​ ​(​Video​ ​Bokeh​)​ ​និង​កម្មវិធី​ ​Video​ ​Edit​ ​ដំបូង​គេ​បង្អស់​។​ OPPO​ ​Reno​ ​2​ ​មាន​ថាមពល​ថ្ម​ទំហំ​ ៤០០០ មីលីអំពែម៉ោង (mAh)​ ​កំដរ​អ្នក​លេង​ហ្គេម​ដាច់​យប់​ ​ទស្សនា​ខ្សែភាពយន្ត​ម៉ា​សប្បាយ​ដៃ​ ​មិន​ភ័យ​រឿង​បញ្ហា​អស់​ថ្ម​​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​3.0​ ​(​USB Type-​C​)​។​

ចំណែក OPPO​ ​Reno​ ​2F មាន​តម្លៃ ៣៦៩ ដុល្លារ មានការ​រចនា​រលើបរលោង​​ជាមួយនឹង​ការ​បំពាក់​កាមេរ៉ា​ក្រោយ ៤​ ​មានផ្ទៃ​ម៉ាស៊ីន​រាបស្មើ​មិន​ងាយ​សឹក​ឡេន​ ​និង​ថាមពល​ថ្ម​​ស្រដៀងគ្នា​នឹង​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​Reno​ ​2 ដែរ​នោះ​​តែ​វា​អាច​មានតម្លៃ​ទ្វេគុណ​ ​ឬ​​យ៉ាងណា​?​ ​ស្រប​ពេល​ដែល​វា​មាន​កាមេរ៉ា​មេ​ទំហំ​ ៤៨MP​ ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​Ultra​ ​Night​ ​Mode​ ​2.0​ ​អាច​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។​

​កាមេរ៉ា​ទី ២​ ​មាន​ទំហំ​ ​8MP​ ​ថត​បាន​មុំ​ធំ​ទូលាយ​ ​(​Wide​-​angle​)​ ​ដល់ 1190​ ​ថតរូប​មនុស្ស​ទូទៅ​ ​ឃើញ​រាង​ខ្ពស់​ស្លី​ម​ស្អាត​ ​ថតរូប​ភាព​ជួបជុំ​គ្រួសារ​ ​រឺ​ការ​ជួបជុំគ្នា​នៅ​តុ​អាហារ​ ​ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ត្រូវ​ដើរថយក្រោយ​ ​ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា10x​ ​Digital​ ​Zoom​ ​ថែមទៀត​ផង​​។​ ​មិន​តែប៉ុណ្ណោះ​កាមេរ៉ា​ទី ៣ និង​ទី ៤​ ​មាន​ទំហំ​ ​២MPដូចគ្នា​ ​អាច​ថត​រូប​បែប​ស​ខ្មៅ​ ​និង​​បែបភាព​យន្ត​ ​ស្អាត​គ្រប់​ប្លង់​។​

​ចំណែក​ឯកា​មេ​រ៉ា​មុខ​វិញ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ​ ​១៦MP​ ​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ ​Beauty​ ​Mode​ ​និង​ ​Panoramic​ ​Light​ ​Effect​ ​ថតរូប​ ​Selfie​ ​ស្អាត​កប់​សារី​។​ ​ជាពិសេស​ បំពាក់​មក​ជាមួយ​នូវ​សេនស័រ​ស្កេន​ក្រ​យ៉ៅ​ដៃ​លើ​អេក្រង់​ជំនាន់​ទី​ ​៣.០​ ​កាន់តែ​សុវត្ថិភាព​ខ្ពស់​ជាង​មុន​ជាមួយនឹង​ ​Hardware​ ​និង​​កម្មវិធី​ ​AI​ ​ដែល​អាច​វិភាគ​និង​សម្គាល់​ស្នាម​ម្រាមដៃ​ ​កាន់តែ​លឿន​ ​ថែមទាំងអាច​ដោះ​សោរ​ក្នុងរយៈពេល​ត្រឹមតែ​ ​០.៣​ ​វិនាទី​ប៉ុណ្ណោះ​៕

អត្ថបទពេញនិយម