ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ

  • 2019-10-18 06:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ចំណាយ​ពេល​​កាល​ពី​រដូវ​ក្ដៅ​ព្យាយាម​តាម​ទិញ Paul Pogba មក​កាន់ Real Madrid អ្នក​ចាត់​ការ Zinedine Zidane បាន​មាន​​ឱកាស​ជួប​​ខ្សែ​បម្រើ​របស់ Manchester United នៅ​ទីក្រុង​ឌុយបៃ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​​បាន​ទៅ​ដល់​ទីក្រុង​ឌុយបៃ​ដើម្បី​ចូលរួម​ពិធី​សន្និសីទ​មួយ ខណៈ Pogba ​ធ្វើ​ដំណើរ​ទៅ​​ទី​នោះ​ដើម្បី​ព្យាបាល​របួស​កជើង។ កាសែត The Daily Mirror បាន​ចុះ​ផ្សាយ​រូប​ភាព​អ្នក​ទាំង​ពីរ​សម្រាក​ជជែក​គ្នា ដែល​​ធ្វើ​ឲ្យ​មាន​គំនិត​ថា អាច​និយាយ​ការ​វែកញែក​លទ្ធភាព Pogba ផ្លាស់​ទៅ Real Madrid នៅ​ពេល​អនាគត។

លោក Zidane បាន​ព្យាយាម​​តាម​ទិញ Pogba កាល​ពី​រដូវ​ក្ដៅ ប៉ុន្តែ​បិសាច​ក្រហម​បាន​បដិសេធ​ចំពោះ​ការ​ចរចា​។ សម្រាប់​​​ការ​ប្រកួត​ធំ​សប្ដាហ៍​នេះ​រវាង Manchester United ទល់​នឹង​ Liverpool ខ្សែ​បម្រើ Pogba មិន​អាច​ជួយ​ក្រុម​បាន​ឡើយ​ដោយ​សារ​របួស៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ