Neymar និយាយ​ផ្ទាល់​ហេតុផល​ដែល​តែង​ធ្វើ​ដួល ព្រោះ​មាន​មូលហេតុ

  • 2019-10-18 08:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar បាន​និយាយ​ប្រាប់​សិស្ស​ច្បង Ronaldo Nazario ថា ទម្លាប់​ធ្វើ​​ដួល​ទាមទារ​បាល់​ពិន័យ​ដោយ​សារ​តែ​ចង់​ការពារ​ខ្លួន​កុំ​ឲ្យ​មាន​របួស។

តាម​រយៈ​ការ​សន្ទនា​គ្នា​លើ​ឆានែល​ Youtube មួយ Ronaldo បាន​និយាយ​ទៅ​កាន់ Neymar ថា ស្ទីល​​លេង​​ដួល​ទាមទារ​បាល់​ពិន័យ​របស់​ខ្សែ​ប្រយុទ្ធ PSG តែងតែ​ទទួល​បាន​ពាក្យ​រិះគន់។ តែ​បើ​តាម​ការ​បកស្រាយ​របស់​ឪពុក Neymar បញ្ជាក់​ថា កូន​ប្រុស​ខ្លួន​លេង​បែប​នេះ​គឺ​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​មាន​របួស ព្រោះ​តែ​​​កាយ​សម្បទា​​​របស់​គេ​ស្គម។ហើយ​ចង់​នរណា​និយាយ​អី​និយាយ​ទៅ។

ចំពោះ​រឿង​នេះ​ Neymar ក៏​ថា​ដែរ​៖ “ប្រសិន​បើ​ខ្ញុំ​មិន​ធ្វើ​បែប​នេះ ខ្ញុំ​​នឹង​មាន​របួស។ យើង​ត្រូវ​តែ​ការពារ​ខ្លួន​យើង​ ព្រោះ​គ្មាន​នរណា​ម្នាក់​​មក​ជួយ​យើង​ទេ”។ យ៉ាងណា​ បច្ចុប្បន្ន​ Neymar កំពុង​មាន​របួស​សរសៃពួរ​ត្រូវ​សម្រាក​ដល់​ទៅ​៤​សប្ដាហ៍​ឯណោះ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ