Eto’o ៖ Iniesta ​ជា​កីឡាក​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ​

  • 2019-10-18 08:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Samuel Eto’o ​ថា Iniesta ​គឺ​ជា​កីឡាករ​ល្អ​បំផុត​ដែល​ខ្លួន​ធ្លាប់​លេង​ជាមួយ ​ទាំង​កាយ​វិការ​នៅ​លើ​ទីលាន ​និង​ក្រៅ​ទីលាន ​ពិត​ជា​គួរ​ឱ្យ​គោរព​។

Eto’o ​បាន​ចំណាយ​ពេល​៥​ឆ្នាំ​ក្នុង​អាជីព ​ធ្វើ​ការ​និង​លេង​ជាមួយ Iniesta នៅ​អេស្ប៉ាញ។ កីឡាករ​សញ្ជាតិ​កាម៉េរូន​នេះដែល​ឈ្នះ​ពាន​រង្វាន់​១០​នៅ​ក្លឹប Barcelona ​បាន​បញ្ជាក់​ពី​អារម្មណ៍​របស់​ខ្លួន​ថា​ក្នុង​អាជីព​បាល់​ទាត់​នេះ ​មាន​តែ Iniesta ​ម្នាក់​គត់​ដែល​ជា​កីឡាករ​ល្អ​បំផុត​និង​គួរ​ឱ្យ​គោរព​ខ្លាំង​ណាស់។ ​លោក​បញ្ជាក់​ទៀត​ថា​ការ​លេង​នៅ​ក្លឹប Barcelona ​ជាមួយ​ខ្សែ​បម្រើ​អេស្ប៉ាញ គឺ​ជា​បទ​ពិសោធ​ល្អ​បំផុត​ក្នុង​អាជីព​។

​អតីត​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ​លេង​៥​រដូវ​កាល​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​រក​បាន​១០៨​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៤៤​ប្រកួត ​ជួយ​ក្រុម​ឈ្នះ La Liga ​៣​ដង ​និង UEFA Champions League ​បាន​២​ដង។ បច្ចុប្បន្ន​នេះ ​បុរស​វ័យ​៣៨​ឆ្នាំ​កំពុង​បង្កើន​សមត្ថភាព ​ដើម្បី​ចាប់​យក​ឱកាស​ណា​មួយ ​ចូល​ការងារ​ជា​អ្នក​ដឹក​នាំ​ក្រុម​៕

រូបភាព៖ ផ្ដល់សិទ្ធិ La Liga

អត្ថបទ៖ ប្រុស យុទ្ធ