មកដឹងថ្លៃជួលឡាន Lamborghini នៅអាមេរិក អ្នកមានប្រវត្តិបែបនេះមិនជួលឲ្យដាច់ខាត
- 2019-10-18 08:55:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងថ្លៃជួលឡាន Lamborghini នៅអាមេរិក អ្នកមានប្រវត្តិបែបនេះមិនជួលឲ្យដាច់ខាត
ចន្លោះមិនឃើញ
នៅសហរដ្ឋអាមេរិកមានសេវាកម្មជួលរថយន្ត Lamborghini ជិះ ដែលមានដូចជាម៉ូដែល Urus Aventador និង Huracan និងម៉ូដែលជាច្រើនទៀត។
យ៉ាងណាក្ដី មានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើង និងត្រូវមានប្រវត្តិនៃការបើកបរល្អទៀតផង។ ប្រសិនបើអ្នកដែលឧស្សាហ៍ជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ឬការប៉ះទង្គិចជាដើមនោះ ក្រុមហ៊ុននឹងមិនជួលឲ្យជាដាច់ខាត។
ចំពោះតម្លៃជួល សម្រាប់ក្រុមហ៊ុន MVP Miami មានដាក់ជួលម៉ូដែល Huracan ក្នុងតម្លៃទាបបំផុតគឺ ៩៩៩ ដុល្លារ ក្នុងមួយថ្ងៃ សម្រាប់រថយន្តដែលផលិតនៅឆ្នាំ ២០១៦។ ក្រុមហ៊ុននេះដែរ គិតថ្លៃបន្ថែម ៣ដុល្លារ សម្រាប់ចម្ងាយបើកបរ ១,៦ គ.ម។
ប៉ុន្តែក៏មានក្រុមហ៊ុនដទៃគិតថ្លៃតាមវិធីសាស្ត្រផ្សេង។ ដូចជា Gotham Dream Cars អាចឲ្យអតិថិជនជិះរថយន្ត ១៦០ គ.ម/មួយថ្ងៃ ប៉ុន្តែបើលើសនេះគឺគិតថ្លៃ ៤,៩៥ ដុល្លារ/១គ.ម និងមានតម្លៃជួលចន្លោះពី ១ ៩៥០ ដុល្លារ ទៅ ៤ ៤៥០ ដុល្លារ ក្នុងមួយថ្ងៃ អាស្រ័យលើម៉ូដែលរថយន្ត។
ដោយឡែកសម្រាប់ការជួលរថយន្តនៅអំឡុងចុងសប្ដាហ៍តម្លៃអាចមានថ្លៃលើសនេះ។ តួយ៉ាងសម្រាប់ Aventador Coupe ជួលរយៈពេល ១ថ្ងៃ នៅចុងសប្ដាហ៍គិតកម្រៃដល់ ១២ ៩៥០ ដុល្លារឯណោះ។ ក៏មានដែរក្រុមហ៊ុនដែលគិតកម្រៃទាបដូចជា Broadway Supercars តម្លៃរថយន្តម៉ូដែលចាស់ Gallardo គិតកម្រៃ ១ ០០០ ដុល្លារ ឬ ១ ៥២៥ ដុល្លារ ក្នុងមួយថ្ងៃ នៅចុងសប្ដាហ៍៕
ចុចអាន ៖ Lexus ចុះកម្មសិទ្ធឈ្មោះ LX600 សង្ស័យមានបន្ថែមម៉ាស៊ីនថ្មីលើរថយន្ត SUV ធំរបស់ខ្លួន