តែត​បាល់​ Clear ចេញ​ពី​ពាក់​កណ្ដាលតារាង​លេង តែ​មាន​អី​ចូល​ទី​មែនទែន!

  • 2019-10-19 00:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វា​ពិត​ជា​កម្រ​ណាស់ ដែល​មាន​គ្រាប់​បាល់​ ដែល​កើត​ឡើង​ចេញ​ពី​ការ​ស៊ុត​ចេញ​ពី​ពាក់​កណ្ដាល​តារាង ប៉ុន្តែ​វា​រឹត​តែ​កម្រ​ជាង​នេះ​ទៅ​ទៀត​ ពេល​ដែល​មាន​គ្រាប់​បាល់​ ដែល​កើត​ឡើង​ចេញ​ពី​ការ​តែត​មួយ​ក្បាល ចេញ​ពី​ទឹកដី​របស់​ខ្លួន​ឯង ហើយ​ក៏​ចូល​ទី​តែ​ម្ដង។

ជាក់ស្ដែង​ ខ្សែ​ការពារ​អង់គ្លេស​ Stefan Galinski បាន​បង្កើត​គ្រាប់​បាល់​ដ៏​ចម្លែក​មួយ​នេះ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប FC United ដែល​ធ្វើ​ឲ្យ​ក្លឹប​ Basford United យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ នៃ​ប្រកួត​ក្របខ័ណ្ឌ Northern Premier League។

ខាង​ក្រោម​នេះ​ជា​ គ្រាប់​បាល់​របស់ Galinski៖

អត្ថបទ៖ ហ៊ីម រស្មី