Klopp ថា Man Utd លេងតែការពារ តាំងពីលោកមកអង់គ្លេស
- 2019-10-21 02:05:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ថា Man Utd លេងតែការពារ តាំងពីលោកមកអង់គ្លេស
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United លេងស្មើក្រុមលេខ១ Liverpool ១-១ ក្នុងការប្រកួតលីគកំពូលអង់គ្លេសកាលពីយប់មិញនេះ។
ក្រុមម្ចាស់ផ្ទះដែលធ្វើមិនបានល្អពីមុនមក ក្នុងប្រកួតយប់មិញ បែរជាលេងល្អឡើងវិញ ហើយរកគ្រាប់បាល់នាំមុខបានទៀត ដោយ Rashford នៅនាទី៣៦។ យ៉ាងណាមិញ ការនាំមុខនេះមិនធានាបានរហូតដល់ចប់ការប្រកួតឡើយ ពោលគឺត្រឹមនាទី៨៥ចុងម៉ោងទៅហើយ Lallana ក៏រកបានគ្រាប់បាល់តាមស្មើវិញ។ ចប់ការប្រកួត ពួកគេចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះ។
លោក Klopp ក្រោយចប់ការប្រកួតបាននិយាយថា តាំងពីលោកមកដឹកនាំក្រុមនៅអង់គ្លេស ក្រុម Man Utd បានប្រែទៅជាលេងការពារទៅហើយ។ ពួកគេចាប់ផ្ដើមកសាងក្រុមនៅតំបន់ការពារខ្លាំង ស្របពេល Liverpool វិញ ព្យាយាមប្រយុទ្ធរហូត។ ១ពិន្ទុនេះ មិនជាបញ្ហាទេ ក្រុម Liverpool មិនបានចាញ់ឡើយ៕