Google Pixel 4 មាន​ចំណុច​មួយ​ដែល​គេ​អាច​​​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​បាន(វីដេអូ)

  • 2019-10-21 03:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​ Face Unlock ស្កេន​មុខ​ដោះសោរ​នៅ​លើ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Google គឺ Pixel 4 ត្រូវ​បាន​ប្រភព​ព័ត៌មាន​ទម្លាយ​ឲ្យ​ដឹង​ថា ​អាច​ដំណើរការ​ទៅ​បាន​ បើ​ទោះ​បី​ជា​បិទ​ភ្នែកក៏​ដោយ។

បច្ចេកវិទ្យា​ Face Unlock លើ Pixel 4

ដើម្បី​ឲ្យ​ងាយ​យល់ មុខងារ​សុវត្ថិភាព​មួយ​នេះ​ ​អាច​ដំណើការ​លុះ​ត្រា​អ្នក​ប្រើប្រាស់​កំណត់​ស្កេន​ផ្ទៃមុខ​ ​ដោយ​បើក​ភ្នែក​ឲ្យ​សេនស័រ​ចាប់​យក​ទម្រង់​មុខ​ទាំង​អស់ រួម​នឹង​ប្រស្រី​ភ្នែក​ផង​ដែរ ដែល​ជា​រឿយៗ​ បើ​ស្កេន​ខុស​វា​លោត​សារ “Require eyes to be open” ប៉ុន្តែ​នៅ​លើ Pixel 4 មិន​ដូច្នេះ​ទេ។

Pixel 4

​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​អ៊ីនធើណិត(Cyber Security) ​លោក Graham Cluley ​ធ្លាប់​បាន​ប្រាប់ BBC News ​នា​ពេល​កន្លង​ទៅ​ថា ​បើ​កាលណា​ទូរសព្ទ​អ្នក​អាច​ដោះសោរ​បាន ​សូម្បី​តែ​អ្នក​ដេក​លក់​ នោះ​ជា​បញ្ហា​ធំ​ហើយ។ ទោះ​បី​ជា​ករណី​នេះទើប​តែ​កើត​ឡើង​ត្រឹម​តែ​មួយ ឬ​ពីរ​ក៏​ដោយ នា​ពេល​នេះតែហាក់​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ព្រួយ​បារម្ភ​ជា​ខ្លាំង ជាពិសេស​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ម្ចាស់​ស្មាតហ្វូន​ថ្មី​របស់ Google។ យ៉ាងណាមិញ មិនទាន់មានការបកស្រាយណាមួយជាក់លាក់ពីក្រុមអ្នកជំនាញរបស់ Google នៅឡើយទេ សូមរង់ចាំបន្តិចសិន។

​ដោយ​ឡែក​​ ​ករណី​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​នៅ​លើ​ស្មាតហ្វូន Andriod ​ហាក់​កំពុង​ឡើង​កម្តៅ​ខ្លាំង។ ថ្មីៗ​នេះ ​ស្រឡាយ​​ម៉ូឌែល Galaxy S10 និង Note 10 របស់ Samsung ក៏​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា អាច​ប្រើ​បច្ចេកទេស Bio-metrics មក​ចម្លង​​ ឬ​ផ្តិត​ដោះ​សោរ​ស្កេន​ក្រយៅដៃ​បាន​ដោយ​ងាយ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ iclarified   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី